Saturday, September 6, 2008

ធ្វើការនៅពេលយប់មានសញ្ញាកើតមហារីកពោះវៀនធំ

ការសិក្សាមួយបានរកឃើញថា អ្នកដែលធ្វើការជាប្រចាំពេលយប់មានការប្រឈមមុខកាន់តែខ្ពស់នឹងការកើតមានជំងឺ មហារីកពោះវៀនធំ។ ការរកឃើញនេះបញ្ចាក់ពីទំនាក់ទំនងរវាងបរិមានកម្តៅថ្ងៃដែលអ្នកត្រូវជំងឺមហារីក។

ការសិក្សា ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាលាពេទ្យ Harvard និងមន្ទីពេទ្យ Brigham and Womanនាទីក្រុង Bostonបានគាំទ្រការស្រាវជា្រវមួយដែល ដែលបានការអះអាង ស្រ្តីដែលធ្វើការវេនយប់មានការប្រឈមកាន់តែ ខ្ពស់និងជំងឺមហារីកសុដន់។របាយការណ៍សិក្សាដែលចេញផ្សាយក្នុងព្រឹត្តិបត្ររបស់វិទ្យាស្ថានប្រឆាំងនិងជំងឺមហារីកលបាន ឱ្យដឹងថា‹ដោយសារវេនធ្វើការយប់បានក្លាយជាមានលក្ខណះទូលំទូលាយនៅបណ្តាប្រទេសជឿនលឿនការសិក្សានាពេល អនាគតនិងវាយតំលៃពីទំនាក់ទំនងនៃការត្រូវពន្លឺថ្ងៃ ទៅជាមួយនិងការប្រឈមមុខនិងជំងឺមហារីកមួយចំនួន ហើយក៏ពិនិត្យទៅលើការប្រឈមមុខនិងជំងឺមហារីកបុរសដែរ›។

ការធ្វើការពេលយប់បានរំខានដល់ការផលិតធម្មតានូវសារធាតុMelatonin និងបង្កើតកម្រិតអ័រម៉ូនផ្សេងៗទៀតដូច ជាអ៊ីស្រ្តូជែន Estogenជាដើម។វេជ្ជបណ្ឌិត អ៊ីវ៉ាឈីនហែមឺរ ដែលដឹកនាំការសិក្សាបានឱ្យដឹងថា ជំងឺមហារីកលើស្រ្តីភា កច្រើនទាក់ទងទៅនិងអ័រម៉ូន អ៊ីស្រ្តូជែន ហើយ Melatonin អាចដើរតួនាទីកាន់តែសំខាន់មួយថែមទៀត ។អ្នកស្រ្តីបានបញ្ជាក់ថា នៅពេលដែលការសិក្សានេះទាមទារត្រូវធ្វើការបញ្ជាក់ឡើងវិញ នៅក្នុងការសិក្សានាពេលខាង មុននោះ ទិន្នន័យនេះគឺជាការចាប់ផ្តើមដើម្បីបង្ហាញថា វាប្រហែលMelatonin មិនមែន អ៊ីស្រ្តូជែនទេ ដែលមានឥទ្ធិពលលើការប្រឈមមុខ និង ជំងឺមហារីក។ ប្រសិនសារធាតុប្រឆាំងជំងឺមហារីករបស់Melatonin ជាប្រភពនៃលទ្ធផលដែលយើង បានសង្កេតឃើញនោះការស្រាវជា្រវ នេះនិងបើកនូវសករាជថ្មីមួយទាំងស្រុង នៃការពារ ព័ន្ធប្រកបដោយសក្តានុពលរវាងការត្រូវនឹងពន្លឺថ្នៃ និង ជំងឺមហារីកផ្សេង។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាស្រាវទៅលើស្រ្តី៧៨,៥៨៦នាក់ ហើយជាលទ្ធផលបង្ហាញថា ស្ត្រីដែលធ្វើការវេនយ ប់យ៉ាង ហោចណាស់៣ដង ក្នុងមួយខែរយះពេល១៥ឆ្នាំ ឬលើសពីនេះ មានការប្រឈមមុខនិងជំងឺមហារីកពោះវៀនធំ ឬចុងពោះវៀនធំ៣៥% ខ្ពស់ជាងគេឯង។

Melatonin ត្រូវបានផលិត នៅពេលយប់ការត្រូវពន្លឺថ្ងៃ ជាទៀងទាត់ បានប៉ះពាល់ដល់វដ្តផលិតរបស់វា ដែលកើន ឡើងដល់កំពូល នៅពេលពាក់កណ្តាលអាធ្រាតុ។ ពន្លីសប្បនិមិត្តបានទប់ស្កាត់ការផលិត Melatonin ។ ទោះជាយ៉ាង ណាទំនាក់ទំនងរវាង Melatonin និងជំងឺមហារីកាទាមទារការសិក្សាច្រើនថែបទៀត។

ប្រសិនការធ្វើការយប់ពិតជាបង្ករការកកើត ជំងឺមហារីកបែបនេះមែន វាជាទ្វេគ្រោះហើយសម្រាប់អ្នកធ្វើការយប់ បន្ថែមពីលើការនឿយហត់អស់កម្លាំង និង អត់ងងុយ។

No comments: