Saturday, September 6, 2008

សារសំខាន់ថាមពលមេដែក

វិធីព្យាបាល និង ថែទាំសុខភាពដែលកំពង់ទទួលបានការនិយមខ្លាំងនៅប្រទេស អាមេរិក នាពេលនោះគឺការព្យាបាល ជំងឺដោយប្រើថាមពលមេដែក។

ក្រោយពេលទស្សនាវដ្តី វេជ្ជសាស្រ្ត បានចុះផ្្សាយថា ការប្រើមេដែកបំបាត់ការឈឺចាប់ ដោយប្រើទ្រនាប់បាតជើង ដែលមានបង្កប់មេដែក នៅខាងក្នុងអាចការពារការហើមជើងរបស់អ្នកជំងឺ ទឹកនោមផ្អែមធូស្រាលបាន នោះធ្វើឱ្យមានការ នាំយកមេដែក ទៅប្រើប្រាស់ ព្យាបាលជំងឺផ្សេងៗទៀតជាច្រើន។ សូម្បីតែក្នុងវិស័យកីឡាក៏គេបបាន នាំយកថាមពលមេដែក ទៅព្យាបាលកីឡាករដែលរងរបួស ហើម គ្រិច ថ្លោះ សាកល្បងមើលដែរ ហើយបានទទូលលទ្ធ ផលល្អទៀតផង។នេះមកពីចរន្តអគ្គិសនី មេដែកវាអាចជូលសម្រាលការឈឺចាប់បានយ៉ាងសក្តិសិទ្ធ ព្រោះមេដែកធ្វើឱ្យ ចរន្តឈាមក្នុងរាងកាយ ធ្វើចលនាបានល្អ និង ជូយផលិតអុកស៊ីសែនក្នុងឈាមដែលមានឥទ្ធិពលធ្វើឱ្យការឈឺចាប់ ផ្សេងៗធូរស្រាលឡើង។

តែទោះបីជាមេដែកមានគុណសម្បត្តិ ដូចម្តេច ក៏គួរប្រយ័ត្ន ក្នុងការប្រើប្រាស់ ដែរ ជាពីសេសមិនគួរប្រើ ជាមួយស្រ្តីដែលមានផ្ទៃពោះ ព្រោះគេមិនទាន់ដឹងច្បាស់ថា វាមានផលប៉ះពាល់អ្វីឬអត់។ សម្រាប់បញ្ហាដទៃទៀត នោះក្រុមអ្នកស្រាវជ្ា្រវបញ្ជាក់ថា គ្មានគ្រោះថ្នាក់អ្វីទេ។

No comments: