បុណ្យគឺជាសជាញាតិផៅ បាបគឺផលខ្មៅបោសសម្រុក
ជីវិតសោកផលទុក្ខឫសុខ លំបាកស្រណុកកើតពីកម្ម។
ដាំស្វាយបេះស្វាយដោយខ្លួនឯង ដាំស្វាយបេះស្វាយជាប្រចាំ
បេះផ្លែពីដើមដែលខ្លួនដាំ ផលកើតពីកម្មដែលខ្លួនធ្វើ។
រីបតែងតែប្រែប្រួលដួលរលំ វេទនាស្រែកយំជូនដំណើរ
សញ្ញាចាំផ្លូវដែលត្រូវដើរ សង្ខាររុះ រើសាងរូបថ្មី។
វិញ្ញាណឆក់បាបឫឆាបបុណ្យ តាមផលសុខសុនរ៌ឫអប្រីយ៌
វិបាកជាញាណិក្នុងភពថ្មី អាក្រក់ - ល្អក្តីផ្សំសន្តាន។
លះបាបចាប់បុណ្យពុនជាស្បៀង ស្វែងរកផលទៀងស្ងប់សុខសាន្ត
ស្ពានមគ្គឥតមារមករំខាន គឺសតិប្បដ្ឋានផ្លូវបវរ។
សតិបញ្ញាថ្លាផូរផង់ ចិត្តចំពោះត្រង់កាយចេញចរ
មគ្កចំពោះមុខឃើញផលសរ និពា្វនបវរសុខសុចិណ្ណ។
ចេះដឹងយល់សគាល់រាល់បទបែប ទុរេនឆ្ងាញ់ក្លែបក្រអូបក្លិន
អ្នកប្រាជ្ញបណ្ឌិតគំនិតឆ្អិន ក៏គង់តែមិនស្មើរព្រះធម៌។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment