Thursday, February 26, 2009

Idioms

1 To get on (to enter, board)
2 To get off (To leave descend from)
3 To put on (To place on oneself said particularly)
4 To take off (to remove said also of clothes)
5 To call up (to telephone)
6 To turn on (to start ,begin)
7 right away =At once(immediately, at once, very soon)
8 To pick up (to take-especially with the fingers)
9 To get up (to arise,to change from a lying position)
10 At first (originally , in the first instance)
11 as usual (as always, customarily)
12 to find out (to get information, discover, learn.)
13 TO look at ( to direct the eyes toward, watch)
14 To look for (to search for seek)
15 TO right right there, right now )
16 little by little (gradually, by degrees, slowly)
17 tired out (extremely tired)
18 To call on (To visit)
19 ever mind (do not mind, do not pay any attention to it)
20 To pick out (to choose , select)
21 To take one’s time (to work or go leisurely , not to hurry)
22 TO talk ever( to discuss, consider)
23 to lie down (to recline , take a lying position)
24 All day long (full day)
25 On purpose (purposely , intentionally)
26 to get along (to complete work)
27 To make no difference (no at all)
28 To take out (to remove, extract)
29 To take part (to join )
30 TO look up ( to search for )
31 To read over (to read again)
32 To let alone (stay away, to permit to be alone)
33 To wait up for (to wait until very late)
34 TO let up (to get better)
35 TO bring back=To take back (to return)
36 TO hold over (ពន្យាពេល)
37 TO have it out with (To quarrel with,)
38 To have it in for (to dislike)
39 to give in (to surrender)
40 to be stuck = to get stuck(to be in cheated)

Sunday, February 1, 2009

ទង់ជាតិរបស់ប្រទេសកម្ពុជា ក្នុងសម័យអាណានិគម

កម្ពុជាសម័យអាណានិគម

ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
ការមកដល់នៃអំណាចបារាំង
នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ) មកកម្ពុជា បារាំងយល់ថា ភូមិសាស្ត្រអាចឱ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដមដោយមិនព្រមប្រគល់មកុដរាជ្យ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។
បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧត្ដុង្គ នាថ្ងៃ ៣ កក្កដា ១៨៦៤។ មកដល់ឆ្នាំ ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។
ការត្រួតត្រារបស់បារាំង
ដំណាក់ទី១
បារាំង បានប្រកាន់យក "វីធីត្រជាក់" ក្នុងការត្រួតត្រាកម្ពុជាអស់ពេលដ៏យូរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្តលេខាលើលើក្រឹត្យ ឬសេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។
ដំណាក់ទី២
នៅយប់ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាលបារាំងម្នាក់ឈ្មោះតុម សុន បានបញ្ជាទាហានមួយក្រុម និងកប៉ាល់ចម្បាំងឈ្មោះ "អាឡូអែត" ឡោមព័ទ្ធព្រះរាជវាំង ហើយគំរាមកំហែងព្រះបាទនរោត្ដមឱ្យចុះព្រះហស្តលេខាលើកិច្ចព្រមព្រៀងមួយដែលមានមាត្រាខ្លះៗ ដូចជា៖
• ចៅហ្វាយខេត្តទាំងអស់ត្រូវនៅក្រោមការត្រួតត្រារបស់ទេសាភិបាលបារាំង។
• ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
• មហាក្សត្រ និងរាជវង្ស ទទួលប្រាក់ខែ អំពីរដ្ឋបាលបារាំង។
• ពន្ធទាំងអស់ ត្រូវធ្លាក់ក្នុងអំណាចបារាំង។
• រាជធានីភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្តលេខាលើរាជក្រឹត្យមួយមានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់ទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧ បារាំងបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងសហភាពឥណ្ឌូចិនបារាំងមានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
ស្ថានភាពប្រជាករកម្ពុជា ក្នុងសម័យអាណានិគម
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្ស ពន្ធដីពន្ធលំនៅ ពន្ធសត្វពហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម -ល-។ ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំង កសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ១.២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកការប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
ដើម្បីឱ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការ អាណាព្យាបាលបារាំងបានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗដូចជា៖
• សាលាបឋមសិក្សា៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣ ។
• សាលាមធ្យមសិក្សា៖ នៅឆ្នាំ ១៩១១ មានអនុវិទ្យាល័យស៊ីសុវត្ថិមួយ។ នៅឆ្នាំ ១៩៣៥ អនុវិទ្យាល័យនេះត្រូវបានបង្កើតឱ្យទៅជាវិទ្យាល័យស៊ីសុវត្ថិ។
• សាលាបច្ចេកទេស៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺសាលារចនា។
ចលនាបះបោរ ក្នុងសម័យអាណានិគម
ដោយសារតែ ការមិនពេញចិត្តចំពោះរដ្ឋការអាណាព្យាបាលបារាំងពីសំណាក់ប្រជារាស្ត្រខ្មែរទូទៅ និងជាពិសេសពីសំណាក់ពួកបញ្ញវន្តខ្មែរខ្លះ ទើបបណ្ដាលឱ្យមានផ្ទុះឡើង នូវចលនាបះបោរប្រឆាំងបារាំងកើតមានជាបន្តបន្ទាប់ដូចខាងក្រោម៖
ចលនាបះបោររបស់អាចារ្យស្វា
ចលនាបះបោររបស់អាចារ្យស្វា (១៨៦៤-១៨៦៦) ៖ កងទ័ពអាចារ្យស្វា បានធ្វើការវាយលុកចូលកាន់កាប់ខេត្តទ្រាំង (កំពត តាកែវ) រួចបន្តដំណើរមកកាន់ក្រុងភ្នំពេញ។ កងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំងបានវាយកម្ទេចចលនារបស់អាចារ្យស្វា ហើយចាប់អាចារ្យបញ្ជូនទៅឃុំនៅលើកោះអង់ទី កណ្ដាលមហាសមុទ្រ។
ចលនាបះបោររបស់ពោធិកំបោរ
ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥-១៨៩១) ៖ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧត្ដុង្គ និងភ្នំពេញ។ នៅខែ មករា ១៨៦៧ កងទ័ពពោធិកំបោរ បានបរាជ័យនៅជាយក្រុងភ្នំពេញ។ ពោធិកំបោរបានទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧត្ដុង្គ នៅខែ ធ្នូ ឆ្នាំ ១៨៦៧។
ចលនាបះបោររបស់ស៊ីវត្ថា
ចលនាបះបោររបស់ស៊ីវត្ថា (១៨៦១-១៨៩១) ៖ ស៊ីវត្ថា ជាបុត្រទីបីរបស់ព្រះបាទអង្គឌួង។ ចលនាស៊ីវត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ពីឆ្នាំ ១៨៦១ ដល់ ១៨៦២ កងកម្លាំងស៊ីវត្ថាចូលកាន់កាប់រាជធានីឧត្ដុង្គ។ ព្រះបាទនរោត្ដម ភៀសខ្លួនតៅប្រទេសសៀម ហើយយាងត្រឡប់មកវិញ បន្ទាប់ពីចលនាបះបោរត្រូវបានវាយបង្ក្រាបវិញនៅឆ្នាំ ១៨៦២។ ស៊ីវត្ថារត់រួច ហើយទៅកទ័ពធ្វើការបះបោរបន្តទៀត។ នៅឆ្នាំ ១៨៨៥ ព្រះមហាក្សត្រ និងរាជការអាណានិគម សាកល្បងធ្វើការចរចាជាមួយស៊ីវត្ថា តែស៊ីវត្ថាមិនព្រមទទួលលក្ខខណ្ឌហើយបន្តធ្វើការបះបោរទៀត។ នៅឆ្នាំ ១៨៩១ ស៊ីវត្ថាបានទទួលមរណភាពដោយជំងឺ។ ចលនារបស់ស៊ីវត្ថា ក៏រលំរលាយត្រឹមនេះ។
ចលនាតស៊ូរបស់ក្រឡាហោមគង់
ចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦) ៖ កងទ័ពរបស់ក្រឡាហោមគង់ប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ចលនានេះមានការគាំទ្រអំពីកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានធ្វើល្បិចអញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបបំពង់ផ្សែងកប៉ាល់ រហូតទទួលមរណភាព។
ចលនាតស៊ូរបស់ពិស្ណុលោកឈូក
ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ៖ ក្រុមរបស់ពិស្ណុលោកឈូក បានរួបរួមជាមួយក្រុមរបស់ក្រឡាហោមគង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាណាព្យាបាលធ្វើឱ្យកងទ័ពបារាំង មានការខូចខាតជាដំណំ។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកបានត្រូវគេលួចធ្វើឃាត។
កម្ពុជាចុងសម័យអាណានិគម
សង្គមសេដ្ឋកិច្ច
ព្រះបាទនរោត្ដម សីហនុ បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤១ គឺចំពេលដែលភ្លើងសង្គ្រាមលោកលើកទី២ កំពុងឆាបឆេះ។ នៅពេលដែល ពួកយោធានិយមជប៉ុនកំពុងមានជ័យជម្នះនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍។ បារាំងចុះចាញ់សង្គ្រាម ហើយបានព្រមព្រៀងស្ដីពីកិច្ចការពាររួមលើដែនដីឥណ្ឌូចិន។ ម្ដងនេះកម្ពុជា បានឆ្លាក់ទៅនៅក្រោមរបបត្រួតត្រាពីរត្រួតគឺ អាណានិគមបារាំង និងរបបយោធាជប៉ុន។ ជប៉ុនបានយកកម្ពុជាធ្វើជាមូលដ្ឋានទ័ព និងគាបយកវត្ថុធាតុដើម ខាងកសិកម្មដោយតម្លៃថោកបំផុត។ តាមការទាមទារ របស់ជប៉ុន រដ្ឋាភិបាលបារាំងបង្ខំឱ្យកសិករខ្មែរលក់ផលដំណាំបំពេញតម្រូវការសេដ្ឋកិច្ចជប៉ុន។
នៅឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផលកសិកម្មនៅកម្ពុជាបានថយចុះ។
ចលនាតស៊ូនៅចុងសម័យអាណានិគម
• ក្រុមដែលលំអៀងទៅខាងជប៉ុន
មេដឹកនាំក្រុមនេះគឺលោក សឹង ង៉ុកថាញ់។ នៅឆ្នាំ ១៩៤៥ ជប៉ុនបានបណ្ដេញបារាំងចេញពីកម្ពុជា ហើយប្រកាសកម្ពុជាជារដ្ឋឯករាជ្យ ដោយលើក សឹង ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលតាមការពិតរដ្ឋាភិបាលរបស់ សឹង ង៉ុកថាញ់ គ្រាន់តែជារដ្ឋាភិបាលទីងមោងប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយមជប៉ុន។ ក្រោយពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងបានវិលមកកាន់កម្ពុជាជាថ្មី កងទ័ពរបស់ សឹង ង៉ុកថាញ់ បានប្រឹងទប់ទល់នឹងបារាំងដែរ តែពុំអាចតស៊ូនឹងបារាំងបានឡើយ ហើយសឹង ង៉ុកថាញ់ ត្រូវបានចាប់ខ្លួនយកទៅឃុំនៅប្រទេសបារាំង។ នៅឆ្នាំ ១៩៥១ បារាំងបានដោះលែង សឹង ង៉ុកថាញ់ តាមសំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ ១៩៥២ សឹង ង៉ុកថាញ់ បានរត់ទៅប្រទេសថៃបង្កើតចលនាខ្មែរសេរី។
• ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត
នៅឆ្នាំ ១៩៣០ ចលនាប្រជារាស្ត្របានរួបរួមជាមួយក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត។ បន្ទាប់ពីការមកដល់នៃរបបយោធានិយមជប៉ុន ក្រុមនេះបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរ ឬហៅខ្មែរឥស្សរៈ។ ស្ថានភាពរង្គោះរង្គើខាងសេដ្ឋកិច្ច និងសង្គមនៃប្រទេសផ្ដល់ឱ្យរណសិរ្សខ្មែរឥស្សរៈ ពង្រីកមូលដ្ឋាននយោបាយ និងពង្រីកចម្បាំងឈ្លបទៅលើពួកអាណានិគម។ ទោះបីមានប្រតិបត្តិការការបង្ក្រាបដ៏សាហាវអំពីកងទ័ពបារាំងក៏ដោយ ក៏កងកម្លាំងខ្មែរឥស្សរៈ បានវាយប្រហារតបវិញធ្វើឱ្យបារាំងមានការខូចខាតដែរ។
ព្រះមហាក្សត្រសោយរាជ្យក្នុងសម័យអាណានិគម
ក្នុងសម័យអាណានិគមបារាំង មានព្រះមហាក្សត្រ ៤ ព្រះអង្គ ដែលបានឡើងគ្រងរាជ្យបន្តបន្ទាប់គ្នាគឺ៖
• ព្រះបាទនរោត្ដម (១៨៥៩-១៩០៤)
• ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
• ព្រះបាទស៊ីសុវតិ្ថមុនីវង្ស (១៩២៧-១៩៤១)
• ព្រះបាទនរោត្ដម សីហនុ (១៩៤១-១៩៥៥)