Thursday, February 26, 2009

Idioms

1 To get on (to enter, board)
2 To get off (To leave descend from)
3 To put on (To place on oneself said particularly)
4 To take off (to remove said also of clothes)
5 To call up (to telephone)
6 To turn on (to start ,begin)
7 right away =At once(immediately, at once, very soon)
8 To pick up (to take-especially with the fingers)
9 To get up (to arise,to change from a lying position)
10 At first (originally , in the first instance)
11 as usual (as always, customarily)
12 to find out (to get information, discover, learn.)
13 TO look at ( to direct the eyes toward, watch)
14 To look for (to search for seek)
15 TO right right there, right now )
16 little by little (gradually, by degrees, slowly)
17 tired out (extremely tired)
18 To call on (To visit)
19 ever mind (do not mind, do not pay any attention to it)
20 To pick out (to choose , select)
21 To take one’s time (to work or go leisurely , not to hurry)
22 TO talk ever( to discuss, consider)
23 to lie down (to recline , take a lying position)
24 All day long (full day)
25 On purpose (purposely , intentionally)
26 to get along (to complete work)
27 To make no difference (no at all)
28 To take out (to remove, extract)
29 To take part (to join )
30 TO look up ( to search for )
31 To read over (to read again)
32 To let alone (stay away, to permit to be alone)
33 To wait up for (to wait until very late)
34 TO let up (to get better)
35 TO bring back=To take back (to return)
36 TO hold over (ពន្យាពេល)
37 TO have it out with (To quarrel with,)
38 To have it in for (to dislike)
39 to give in (to surrender)
40 to be stuck = to get stuck(to be in cheated)

Sunday, February 1, 2009

ទង់ជាតិរបស់ប្រទេសកម្ពុជា ក្នុងសម័យអាណានិគម

កម្ពុជាសម័យអាណានិគម

ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
ការមកដល់នៃអំណាចបារាំង
នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ) មកកម្ពុជា បារាំងយល់ថា ភូមិសាស្ត្រអាចឱ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដមដោយមិនព្រមប្រគល់មកុដរាជ្យ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។
បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧត្ដុង្គ នាថ្ងៃ ៣ កក្កដា ១៨៦៤។ មកដល់ឆ្នាំ ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។
ការត្រួតត្រារបស់បារាំង
ដំណាក់ទី១
បារាំង បានប្រកាន់យក "វីធីត្រជាក់" ក្នុងការត្រួតត្រាកម្ពុជាអស់ពេលដ៏យូរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្តលេខាលើលើក្រឹត្យ ឬសេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។
ដំណាក់ទី២
នៅយប់ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាលបារាំងម្នាក់ឈ្មោះតុម សុន បានបញ្ជាទាហានមួយក្រុម និងកប៉ាល់ចម្បាំងឈ្មោះ "អាឡូអែត" ឡោមព័ទ្ធព្រះរាជវាំង ហើយគំរាមកំហែងព្រះបាទនរោត្ដមឱ្យចុះព្រះហស្តលេខាលើកិច្ចព្រមព្រៀងមួយដែលមានមាត្រាខ្លះៗ ដូចជា៖
• ចៅហ្វាយខេត្តទាំងអស់ត្រូវនៅក្រោមការត្រួតត្រារបស់ទេសាភិបាលបារាំង។
• ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
• មហាក្សត្រ និងរាជវង្ស ទទួលប្រាក់ខែ អំពីរដ្ឋបាលបារាំង។
• ពន្ធទាំងអស់ ត្រូវធ្លាក់ក្នុងអំណាចបារាំង។
• រាជធានីភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្តលេខាលើរាជក្រឹត្យមួយមានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់ទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧ បារាំងបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងសហភាពឥណ្ឌូចិនបារាំងមានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
ស្ថានភាពប្រជាករកម្ពុជា ក្នុងសម័យអាណានិគម
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្ស ពន្ធដីពន្ធលំនៅ ពន្ធសត្វពហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម -ល-។ ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំង កសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ១.២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកការប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
ដើម្បីឱ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការ អាណាព្យាបាលបារាំងបានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗដូចជា៖
• សាលាបឋមសិក្សា៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣ ។
• សាលាមធ្យមសិក្សា៖ នៅឆ្នាំ ១៩១១ មានអនុវិទ្យាល័យស៊ីសុវត្ថិមួយ។ នៅឆ្នាំ ១៩៣៥ អនុវិទ្យាល័យនេះត្រូវបានបង្កើតឱ្យទៅជាវិទ្យាល័យស៊ីសុវត្ថិ។
• សាលាបច្ចេកទេស៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺសាលារចនា។
ចលនាបះបោរ ក្នុងសម័យអាណានិគម
ដោយសារតែ ការមិនពេញចិត្តចំពោះរដ្ឋការអាណាព្យាបាលបារាំងពីសំណាក់ប្រជារាស្ត្រខ្មែរទូទៅ និងជាពិសេសពីសំណាក់ពួកបញ្ញវន្តខ្មែរខ្លះ ទើបបណ្ដាលឱ្យមានផ្ទុះឡើង នូវចលនាបះបោរប្រឆាំងបារាំងកើតមានជាបន្តបន្ទាប់ដូចខាងក្រោម៖
ចលនាបះបោររបស់អាចារ្យស្វា
ចលនាបះបោររបស់អាចារ្យស្វា (១៨៦៤-១៨៦៦) ៖ កងទ័ពអាចារ្យស្វា បានធ្វើការវាយលុកចូលកាន់កាប់ខេត្តទ្រាំង (កំពត តាកែវ) រួចបន្តដំណើរមកកាន់ក្រុងភ្នំពេញ។ កងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំងបានវាយកម្ទេចចលនារបស់អាចារ្យស្វា ហើយចាប់អាចារ្យបញ្ជូនទៅឃុំនៅលើកោះអង់ទី កណ្ដាលមហាសមុទ្រ។
ចលនាបះបោររបស់ពោធិកំបោរ
ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥-១៨៩១) ៖ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧត្ដុង្គ និងភ្នំពេញ។ នៅខែ មករា ១៨៦៧ កងទ័ពពោធិកំបោរ បានបរាជ័យនៅជាយក្រុងភ្នំពេញ។ ពោធិកំបោរបានទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧត្ដុង្គ នៅខែ ធ្នូ ឆ្នាំ ១៨៦៧។
ចលនាបះបោររបស់ស៊ីវត្ថា
ចលនាបះបោររបស់ស៊ីវត្ថា (១៨៦១-១៨៩១) ៖ ស៊ីវត្ថា ជាបុត្រទីបីរបស់ព្រះបាទអង្គឌួង។ ចលនាស៊ីវត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ពីឆ្នាំ ១៨៦១ ដល់ ១៨៦២ កងកម្លាំងស៊ីវត្ថាចូលកាន់កាប់រាជធានីឧត្ដុង្គ។ ព្រះបាទនរោត្ដម ភៀសខ្លួនតៅប្រទេសសៀម ហើយយាងត្រឡប់មកវិញ បន្ទាប់ពីចលនាបះបោរត្រូវបានវាយបង្ក្រាបវិញនៅឆ្នាំ ១៨៦២។ ស៊ីវត្ថារត់រួច ហើយទៅកទ័ពធ្វើការបះបោរបន្តទៀត។ នៅឆ្នាំ ១៨៨៥ ព្រះមហាក្សត្រ និងរាជការអាណានិគម សាកល្បងធ្វើការចរចាជាមួយស៊ីវត្ថា តែស៊ីវត្ថាមិនព្រមទទួលលក្ខខណ្ឌហើយបន្តធ្វើការបះបោរទៀត។ នៅឆ្នាំ ១៨៩១ ស៊ីវត្ថាបានទទួលមរណភាពដោយជំងឺ។ ចលនារបស់ស៊ីវត្ថា ក៏រលំរលាយត្រឹមនេះ។
ចលនាតស៊ូរបស់ក្រឡាហោមគង់
ចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦) ៖ កងទ័ពរបស់ក្រឡាហោមគង់ប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ចលនានេះមានការគាំទ្រអំពីកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានធ្វើល្បិចអញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបបំពង់ផ្សែងកប៉ាល់ រហូតទទួលមរណភាព។
ចលនាតស៊ូរបស់ពិស្ណុលោកឈូក
ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ៖ ក្រុមរបស់ពិស្ណុលោកឈូក បានរួបរួមជាមួយក្រុមរបស់ក្រឡាហោមគង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាណាព្យាបាលធ្វើឱ្យកងទ័ពបារាំង មានការខូចខាតជាដំណំ។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកបានត្រូវគេលួចធ្វើឃាត។
កម្ពុជាចុងសម័យអាណានិគម
សង្គមសេដ្ឋកិច្ច
ព្រះបាទនរោត្ដម សីហនុ បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤១ គឺចំពេលដែលភ្លើងសង្គ្រាមលោកលើកទី២ កំពុងឆាបឆេះ។ នៅពេលដែល ពួកយោធានិយមជប៉ុនកំពុងមានជ័យជម្នះនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍។ បារាំងចុះចាញ់សង្គ្រាម ហើយបានព្រមព្រៀងស្ដីពីកិច្ចការពាររួមលើដែនដីឥណ្ឌូចិន។ ម្ដងនេះកម្ពុជា បានឆ្លាក់ទៅនៅក្រោមរបបត្រួតត្រាពីរត្រួតគឺ អាណានិគមបារាំង និងរបបយោធាជប៉ុន។ ជប៉ុនបានយកកម្ពុជាធ្វើជាមូលដ្ឋានទ័ព និងគាបយកវត្ថុធាតុដើម ខាងកសិកម្មដោយតម្លៃថោកបំផុត។ តាមការទាមទារ របស់ជប៉ុន រដ្ឋាភិបាលបារាំងបង្ខំឱ្យកសិករខ្មែរលក់ផលដំណាំបំពេញតម្រូវការសេដ្ឋកិច្ចជប៉ុន។
នៅឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផលកសិកម្មនៅកម្ពុជាបានថយចុះ។
ចលនាតស៊ូនៅចុងសម័យអាណានិគម
• ក្រុមដែលលំអៀងទៅខាងជប៉ុន
មេដឹកនាំក្រុមនេះគឺលោក សឹង ង៉ុកថាញ់។ នៅឆ្នាំ ១៩៤៥ ជប៉ុនបានបណ្ដេញបារាំងចេញពីកម្ពុជា ហើយប្រកាសកម្ពុជាជារដ្ឋឯករាជ្យ ដោយលើក សឹង ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលតាមការពិតរដ្ឋាភិបាលរបស់ សឹង ង៉ុកថាញ់ គ្រាន់តែជារដ្ឋាភិបាលទីងមោងប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយមជប៉ុន។ ក្រោយពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងបានវិលមកកាន់កម្ពុជាជាថ្មី កងទ័ពរបស់ សឹង ង៉ុកថាញ់ បានប្រឹងទប់ទល់នឹងបារាំងដែរ តែពុំអាចតស៊ូនឹងបារាំងបានឡើយ ហើយសឹង ង៉ុកថាញ់ ត្រូវបានចាប់ខ្លួនយកទៅឃុំនៅប្រទេសបារាំង។ នៅឆ្នាំ ១៩៥១ បារាំងបានដោះលែង សឹង ង៉ុកថាញ់ តាមសំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ ១៩៥២ សឹង ង៉ុកថាញ់ បានរត់ទៅប្រទេសថៃបង្កើតចលនាខ្មែរសេរី។
• ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត
នៅឆ្នាំ ១៩៣០ ចលនាប្រជារាស្ត្របានរួបរួមជាមួយក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត។ បន្ទាប់ពីការមកដល់នៃរបបយោធានិយមជប៉ុន ក្រុមនេះបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរ ឬហៅខ្មែរឥស្សរៈ។ ស្ថានភាពរង្គោះរង្គើខាងសេដ្ឋកិច្ច និងសង្គមនៃប្រទេសផ្ដល់ឱ្យរណសិរ្សខ្មែរឥស្សរៈ ពង្រីកមូលដ្ឋាននយោបាយ និងពង្រីកចម្បាំងឈ្លបទៅលើពួកអាណានិគម។ ទោះបីមានប្រតិបត្តិការការបង្ក្រាបដ៏សាហាវអំពីកងទ័ពបារាំងក៏ដោយ ក៏កងកម្លាំងខ្មែរឥស្សរៈ បានវាយប្រហារតបវិញធ្វើឱ្យបារាំងមានការខូចខាតដែរ។
ព្រះមហាក្សត្រសោយរាជ្យក្នុងសម័យអាណានិគម
ក្នុងសម័យអាណានិគមបារាំង មានព្រះមហាក្សត្រ ៤ ព្រះអង្គ ដែលបានឡើងគ្រងរាជ្យបន្តបន្ទាប់គ្នាគឺ៖
• ព្រះបាទនរោត្ដម (១៨៥៩-១៩០៤)
• ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
• ព្រះបាទស៊ីសុវតិ្ថមុនីវង្ស (១៩២៧-១៩៤១)
• ព្រះបាទនរោត្ដម សីហនុ (១៩៤១-១៩៥៥)

Thursday, January 29, 2009

លោក ហ្សាមីស៍វ៉ាក់ James vvatt

លោក កើតនៅឆ្នាំ ១៧៣៦-១៨១៩ លោកបានរកឃើញមធ្យោបាយបង្កើតគ្រឿងចក្រប្រើកម្លាំងចំហាយទឹកក្តៅក្នុងឆ្នាំ ១៧៦៩ (watt) សម្រាប់
កាណូត, កប៉ាល់....ជាដើម ។ -លោកជាមេជាងគ្រឿងចក្រ និងអ្នកបច្ចេកទេស ។
-ប្រទេសអាមេរិបានទទួលឯករាជ្យនៅឆ្នាំ១៧៧៦
-ការសាកល្បងបង្កើតទូរលេខអគ្គិសនីនៅក្នុងឆ្នាំ ១៨៣២។

លោក ម៉ាហ្សែលឡង់ Magellan

លោក ម៉ាហ្សេលឡង់ ជាជនជាតិព័រទុយគ្ហេស៍ ដែលជាអ្នកជើងឯកខាងសឹក សង្រ្គាមនៅប្រទេសម៉ារ៉ុក ចែវសំពៅ។ លោកកើត នៅឆ្នាំ ១៤៧០-១៥២១ ។លោកបានរកឃើញច្រកសមុទ្រនៅទ្វីបអាមេរីកឡាទីនសព្វថ្ងៃ ដែលមានឈ្មោះថា ដេទ្រ័រដឺម៉ាហ្សែលឡង់។ម្យ៉ាងទៀត ក្នុងពេលនោះលោក បានធ្វើដំនើរជុំវិញពិភពលោកមុនគេបង្អស់។ ជីវិតរបស់លោកក្នុងចំនោមនៃពួកដែលទៅតាមលោក ក្នុងការធ្វើដំនើរមានសេចក្តីទុក្ខក្រៃលែង។ តែទោះបីពិបាកយ៉ាងណា ដោយលោកមានគោលបំណងបញ្ចប់មតិមហាជនឱ្យដឹងច្បាស់ អំពីសណ្ថានភាពផែនដី រាងមូល ឬ មិនមូល។ បំណងរបស់ លោកបាន សំរេច តែជីវិតរបស់លោកត្រូវរងគ្រោះធំដល់ស្លាប់បាត់បង់ជីវិត ដោយសារការធ្វើដំនើររបស់លោកមកសំចតនៅចំនោមកោះ ហ្វីល្លីពីនហើយ ត្រូវទទួលការព្យាបាទពីមេកន្រ្ទាញនៅទីនោះ។

លោក ហ្គុតំប៊ែរ Gutenberg

លោក ហ្គុតំប៊ែរ ជាជនជាតិ អាលឺ្លម៉ង់ ដែលកើតក្នុងឆ្នាំ ១៤០០-១៤៦៨។ លុះដល់ឆ្នាំ ១៤៤០ លោកបានរកឃើញ បញ្ហាបង្កើតអោយមានគ្រឿងចក្រ បោះពុម្ព និង ពុម្ពអក្សរប្រកបដោយជោគជ័យ។

អ្នកប្រាជ្ញដែលល្បីៗនៅលើពិភពលោក


André Marie Ampère (1775 - 1836)
André-Marie Ampère was born born on 20 Jan 1775 in Lyon, France. It has been claimed that Ampère had mastered all known mathematics by the age of twelve years but this seems somewhat of an exaggeration since, by Ampère's own account, he did not start to read elementary mathematics books until he was 13 years old.
After taking a few lessons in the differential and integral calculus from a monk in Lyon, Ampère began to study works by Euler and Bernoulli. He then acquired a copy of the 1788 edition of Lagrange's Mécanique analytique and began serious study of the work. However his life was soon to be shattered. The French Revolution began with the storming of the Bastille on 14 July 1789 but the effect on the Poleymieux region was not very great at first. Ampère's father kept out of trouble until late in 1791 when he accepted the position of Justice of the Peace in Lyon.
According to NASA climate scientist Jay Zwally, the 'Arctic is the canary in the coal mine.co.ca"
document.
Webmaster! ... and do not be surprised if these are published on our Web site.
The city of Lyon refused to carry out instructions from Paris and the city was besieged for two months. On the fall of the city Ampère's father was arrested for issuing an arrest warrant for the Jacobin Chevalier who had then been put to death. While Ampère moved to Bourg where he taught physics and chemistry but his research was in mathematics. This research resulted in him composing a treatise on probability, The Mathematical Theory of Games, which he submitted to the Paris Academy in 1803. Laplace noticed an error, explaining the error to Ampère in a letter, which Ampère was able to correct and the treatise was reprinted.
Appointed professor of mathematics at the Ecole Polytechnique in 1809 he held posts there until 1828. Ampère was appointed to a chair at Université de France in 1826 which he held until his death. In Paris Ampère worked on a wide variety of topics. Although a mathematics professor, his interests included, in addition to mathematics, metaphysics, physics and chemistry. In mathematics he worked on partial differential equations, producing a classification which he presented to the Institut National des Sciences in 1814 to which he was admitted November of the same year.
Ampère and corrosion monitoring
Ampère was also making significant contributions to chemistry. In 1811 he suggested that an anhydrous acid prepared two years earlier was a compound of hydrogen with an unknown element, analogous to chlorine, for which he suggested the name fluorine. Ampère also worked on the theory of light, publishing on refraction of light in 1815. By 1816 he was a strong advocate of a wave theory of light, agreeing with Fresnel and opposed to Biot and Laplace who advocated a corpuscular theory. In the early 1820's, Ampère attempted to give a combined theory of electricity and magnetism after hearing about experimental results by the Danish physicist Hans Christian Orsted. Ampère formulated a circuit force law and treated magnetism by postulating small closed circuits inside the magnetized substance.
Another scientist working on magnetism at this time was Poisson who insisted on treating magnetism without any reference to electricity. Poisson had already written two important memoirs on electricity and he published two on magnetism in 1826.
Ampère's most important publication on electricity and magnetism was also published in 1826. Ampère's theory became fundamental for 19th century developments in electricity and magnetism. Faraday discovered electromagnetic induction in 1831 and, after initially believing that he had himself discovered the effect in 1822, Ampère agreed that full credit for the discovery should go to Faraday. Weber also developed Ampère's ideas as did Thomson and Maxwell.
In 1826 Ampère began to teach at the Collège de France. He was there in a position to teach courses of his own instead of topics set for him as was the case at Ecole Polytechnique. Ampère thus taught electrodynamics and this course was taken by Liouville in 1826-27. Liouville made an important contribution to Ampère's electrodynamics course by editing a set of notes taken from Ampère's lectures.

Wednesday, January 28, 2009

កម្ពុជាសម័យលង្វែក

ទីតាំងភូមិសាស្ត្រ និងការសាងសង់
បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកននៅឆ្នាំ១៥២៦។ពេលនោះព្រះចន្ទរាជា(នាមសម្រាប់រាជ្យព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកនក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ(ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រកាប់ឈើ ជញ្ជូនថ្ម រែកដីដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន[១]) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើន[២]មួយ។ សើនទាំង៨មានកម្ពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង(កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។ នៅក្នុងកំពែងនេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្រ័ក្សណ៍[៣] គឺសម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិគឺពឮព្រះគោ ឬព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះមានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្ត្រាវុធ។ បន្ទាយលង្វែកមានទទឹងប្រវែង២គីឡូម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់៣ឆ្នាំ(១៥២៧ - ១៥២៩)។
ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក
ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦)
ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស១៥១៦។រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
ព្រះបាទបរមរាជា(១៥៦៦ - ១៥៧៦)
ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខេត្តនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយឡាវ(សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយឡាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។
ព្រះបាទសត្ថាទី១(១៥៧៦ - ១៥៨៦)
ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ១៥៨៦ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។
ព្រះបាទជ័យជេដ្ឋាទី១(១៥៨៦ -១៥៩៣)
ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។
ស្ថានភាពនយោបាយ
នយោបាយក្នុងប្រទេស
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ១១ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជ្យសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។
នយោបាយក្រៅប្រទេស
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញ។មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌអស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។
សេដ្ឋកិច្ចសម័យលង្វែក
កសិកម្ម
ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ព្រះអង្គតែងតែគិតគូរដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចំការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹកដល់កសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចំការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាមដើម្បីជួយប្រជារាស្ត្រក្នុងការប្រកបរបរកសិកម្ម។
ពាណិជ្ជកម្ម
ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញនូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនងជាមួយពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញនូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។
សិប្បកម្ម
សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លាចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើដែលជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។
ការបាក់បែកបន្ទាយលង្វែក និងផលវិបាក
ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារជំនួញពីស្ដេចខ្មែរព្រះបាទសត្ថាទី១ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក។ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។នៅឆ្នាំ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។

កម្ពុជាសម័យចតុមុខ

នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ(កំពង់ចាម)វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។
សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម
ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនារាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។នៅឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជម្រុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកម្ទេចកម្លាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យាទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។
អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ … ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តបរិបូរណ៍ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជម្ងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទងជាសម្ងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំនាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោម ម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។
ស្ដេចកន
ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទស្រីសុគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន ស្រុកស្រីសឈរ(ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។នៅឯរាជវាំងទួលបាសាន ព្រះបាទស្រីសុគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសក្តិ នាយកនជាឃុនលួងព្រះស្តេច។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទទ្រង់កើតមន្ទិលសង្ស័យខ្លាចឃុនលួងព្រះស្ដេចកនក្បត់ ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខេត្តត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខេត្តត្រើយខាងកើត នាយកនបានប្រើល្បិចបញ្ឆោតចៅហ្វាយខេត្តនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនលួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយកខេត្តនានាដែលនៅជិតរាជធានីទួលបាសាន។ កងទ័ពព្រះបាទស្រីសុគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ១៥១២ ព្រះបាទស្រីសុគន្ធបទត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន។ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទ័ណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុន។
សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា
ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល៨ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា(ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទៅសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឧឡារិកចំពោះមុខកងទ័ព និងប្រជានុរាស្ត្រក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខេត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ ការផ្អាកឈប់បាញ់គ្នាត្រូវបានអនុវត្តដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុកចូលខេត្តសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។នៅឆ្នាំ១៥១៩ ក្រោយដែលបានល្បងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាសម័យមហានគរ




ប្រជាជនសម័យមហានគរចែកជាបី៖
ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ ... ។
ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបម្រើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។
របៀបគ្រប់គ្រងប្រទេស
ទឹកដីកម្ពុជាសម័យមហានគរ
ក. លក្ខណៈនៃការគ្រប់គ្រង
ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។
ខ. ការរៀបចំរដ្ឋបាល
សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំអ និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។
អន្តោប្រវេសន៍
ក.ជនជាតិសៀម
សៀមជាជនជាតិមួយ រស់នៅតំបន់យូណានប្រទេសចិន។ នៅសតវត្សទី៨ ពួកសៀមបានបង្កើតរដ្ឋមួយឈ្មោះថាណានចាវ។ ពេលនោះរដ្ឋអំណាចចិន មិនសប្បាយចិត្តនឹងរដ្ឋណានចាវនេះ ហើយបានធ្វើការបុករុកឲ្យជនជាតិនេះរត់ភៀសខ្លួនចូលមកក្នុងដែនដីឥណ្ឌូចិនបន្តិចម្ដងៗ។ ក្រោយពីការបែកបាក់រដ្ឋណានចាវ និងការរាតត្បាតអំពីពួកម៉ុងកូលនៅស.វ.ទី១៣ ជនជាតិសៀម បានរុលចុះមកតំបន់ឥណ្ឌូចិនកាន់តែច្រើនឡើងៗ ហើយបង្កើតបានជាកុលសម្ព័ន្ធតូចៗរស់នៅលើដែនដីខ្មែរ ភាគខាងលិច និងពាយ័ព្យ។ នៅចុងសតវត្សទី១៣ ពួកសៀមបានបង្កើតរដ្ឋឯករាជ្យមួយឡើង រួចចាប់ផ្ដើមគំរាមកំហែង បូរណភាពទឹកដីខ្មែរតាំងតែពីពេលនោះមក ជាប់ឥតដាច់រហូតមកដល់ បច្ចុប្បន្ននេះ។
ខ. ជនជាតិចាម
ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះវៀតណាមរាតត្បាតយកបានទាំងស្រុង។
ទំនាក់ទំនងនឹងប្រទេសជិតខាង
ក. ទំនាក់ទំនងជាមួយសៀម
ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេណាមឈ្មោះ សុខោទ័យ និងរាជធានីឈាងសែន នៅទន្លេមេគង្គ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេអាណាម និងខ្ពង់រាបនគររាជ។ នៅឆ្នាំ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា។ ចាប់ពីឆ្នាំ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជំនះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរនៅឆ្នាំ១៤៣១។
ខ. ទំនាក់ទំនងជាមួយចាម
នៅដើមសម័យអង្គរ ប្រទេសចម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង។ ពេលចូលមកលុកលុយប្រទេសកម្ពុជាម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសម្បែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក។ ពេលនោះកងទ័ពខ្មែរបានដេញកម្ចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅវិញជាបន្តបន្ទាប់។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ។ចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) រហូតដល់ព្រះបាទជ័យវរ្ម័នទី៧(១១៨១ - ១២១៨) ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់។នៅឆ្នាំ១១៤៥ ព្រះបាទសូរ្យវរ្ម័នទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ។ ឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកម្ទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ។ ព្រះបាទជ័យវរ្ម័នទី៧រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ១១៨១។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខេត្តរបស់ខ្មែរអស់ពេលដ៏យូរ។
ការរៀបចំក្រុងអង្គរ
ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជ័យវរ្ម័នទី២(៨០២) បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាបដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតសល់ស.វ.ទី១៥។
ការរៀបចំក្រុងអង្គរ
ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ។ប្រាសាទភ្នំមួយសម្រាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទិវង្គត ប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០)បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃរាជធានីយសោធរបុរៈ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែងសម្រាប់ធ្វើពិធីទេវរាជ។
ការរីកលូតលាស់នៃទីក្រុង
គេចែកការរីកចម្រើនសម័យអង្គរជាបីដំណាក់៖
ដំណាក់ទី១ ពីឆ្នាំ៨០២ ដល់ ៩៤៤
ដំណាក់ទី២ ពីឆ្នាំ៩៤៤ ដល់ ១១៧៧
ដំណាក់ទី៣ ពីឆ្នាំ១១៨១ ដល់ ១២១៨។
អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ រហូតដល់ចុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ រវាងឆ្នាំ៩៤៤ - ៩៦៨ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានបង្រួបបង្រួម និងអភិវឌ្ឍរាជាណាចក្រកម្ពុជា។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់៨ម៉ែត មានប្រវែង៣គីឡូម៉ែតក្នុងមួយជ្រុងៗ។
មូលហេតុនៃការរីកលូតលាស់
ប្រាសាទភ្នំត្រូវបានកសាងឡើង សម្រាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ។ ពេលទ្រង់ចូលទិវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថាជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ។ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត២០០០ប្រាសាទ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ១០៧០ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសឡាវ និងប្រទេសយួនទៀតផង។
ការតម្រង់ទិសការអភិវឌ្ឍ
តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ។ព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ - ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ៣០០០ម៉ែត និងទទឹង៨០០ម៉ែត។ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក។ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចដែលមានបណ្ដោយ៨គីឡូម៉ែត និងទទឹង២,២ម៉ែត។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាងកសិកម្ម គមនាគមន៍ សុខាភិបាល និងសិក្សាធិការ ... ៕

កម្ពុជាសម័យអាណាចក្រចេនឡា

ចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។
ទីតាំងភូមិសាស្ត្រ
ចេនឡា ជា
សាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ... ។
បំរែបំរួលប្រជាករ និងស្ថានភាពសង្គម
ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា
ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា
មហាក្សត្រល្បីៗសម័យចេនឡា
ព្រះបាទភវវរ្ម័នទី១(៥៥០ - ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា
ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ - ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា
ព្រះបាទឥសានវរ្ម័នទី១(៦១៥ - ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ
ព្រះបាទជ័យវរ្ម័នទី១(៦៥៧ - ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)។
ចងចាំ
ចេនឡា ជា
សាមន្តរដ្ឋរបស់នគរភ្នំ នឹងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសឡាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរភ្នំបានធ្វើឲ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរភ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឲ្យជ្វាចូលលុកលុយ៕