Friday, September 12, 2008

ប្រវត្តិនៃបុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសយើង ក្នុងពង្សាវតា ចាប់ពីរាជានាមព្រះបាទអង្គឌួងសោយរាជ្យសម្បត្តិក្នុងប្រទេសកម្ពុជា ក្នុង គ. ស.១៨៤៨ -១៨៥៩ ព្រះអង្គទ្រង់រៀបចំពិធី កាន់បិណ្ឌក្នុងប្រទេសកម្ពុជា ខែ ភទ្របទ កាន់បិណ្ឌក្នុងវាំងថៃ្ង ១៤ រោជ ខែ ភទ្របទ
ព្រះចេញថ្វាយព្រះបិតរះ ថ្ងៃ ១៥ រោជ ខែ ភទ្របទ និមន្តព្រះសង្ឃ ទេសនា កាវាពាន់ណ្ណេះ ជាដើម ។
បើដល់ថ្ងៃភ្ជុំបិណ្ឌ ហើយកូនចៅទាំងឡាយ ដែលជាញាតិសណ្តានរបស់ប្រេត បុគ្គលគឺ អ្នកស្លាប់មិនបានទៅធ្វើបុណ្យភ្ជុំ បិណ្ឌទេ ប្រេតបុគ្គលនោះ តែងតែដើរសង្កេតរកកូនចៅ ញាតិសន្តានគ្រប់៧វត្ត បើមិនឃើញតែងដាក់បណ្តាសសារអោយហិន
ហោយខ្លោចផ្សា វិនាស អន្តរាយមានភ្លើងឆេះផ្ទះ រន្ទះបាញ់ភូមិអោយជូបនូវទឹកជំនន់ស្រុកកើតទុរ្ក៍ ជាដើម ។
បើឃើញសន្តានវិញ កូនចៅបានទៅវត្តបុណ្យភ្ជុំបិណ្ឌហើយតែងអោយ៧ន័យអោយរកស៊ីកើតមានត្រជាក់ត្រជុំសិរីសួស្តីអាយុយឺន
យូរដល់ទៅបរលោក បានកើតជាស្តេចចក្រគ្រប់៥០០ជាតិ ជាស្តេចបន្ទាប់មក៥០០ជាតិ ជាសេដ្ឋីគហលី៥០០ជាតិជាអ្នកប្រាជ្ញ
បញ្ញវន្ត ៥០០ជាតិ ជាអ្នកដែលមិនដែលក្រខ្សត់៥០០ជាតិ និងបានកើតជាទេវតា សោយសុខក្នុងទិព្វសម្បតិ្ត ជាយូរអង្វែងដរាប
ដល់ និពាន្វ ។

No comments: