រឿងកាកីវិចារណកថា
«រឿងកាកី» ជាស្នាព្រហត្ថ ព្រះរាជនិពន្ធរបស់«ព្រះបាទអង្គឌួង»ហើយត្រូវបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត នៅព.ស២៥០៩ គ.ស ១៩៣៤។ នៅក្នុងសាច់រឿងនៃព្រះរាជនិពន្ធ ព្រះអង្គបានភ្ជាប់សាច់រឿងកាកី ទៅនឹងរឿងជាតិកំនើតរបស់ព្រះសម្មាសម្ពុទ្ធ គឺជារឿងមួយដែលគេចាត់ទុកថា ជារឿងជាតកប៉ុន្ដែនៅក្នុងសាច់ រឿងកាកី ក៏ជារឿងមួយ លាតត្រដាងថ្លាថ្លែងអំពី «សេចក្ដីស្នេហា រាគៈ តណ្ហា កាមគុណ រៀបរាប់អំពីសំរស់នារីដ៏ស្រើបស្រាល សោយសុខក្នុងកាមកិលេសដ៏សុខមនោរម្យនោះផងដែរ។ដូច្នេះរឿងកាកី ជារឿងជាជាតកម្យ៉ាងក្លែងក្លាយ ដែលធ្វើអោយខ្ញុំគិតថាជា «រឿងជាតកប្លម» ដែលអ្នកនិពន្ធធ្វើអោយអ្នកអានមានអារម្មណ៍ជំពាក់ជំពិន ក្នុងសេចក្ដីស្នេហា ផ្អែមត្រជាក់ ផិត ក្បត់ ដ៏ជ្រាលជ្រៅមួយ។
«រឿងកាកី» ជារឿងស្ដី ពីស្រ្ដីចិត្ដចើកសាវា មានប្ដីមួយហើយមួយទៀត មិនចេះស្កប់ស្កល់។ រឿងនេះត្រូវបានលើកយកមកធ្វើបទសិក្សាក្នុងអក្សរសីល្ប៍ខ្មែរ គ្រប់ៗជំនាន់ ហេតុនេះ «រឿងកាកី» បានជ្រួតជ្រាប ស្ទើរគ្រប់មជ្ឈដ្នាន ក្នុងសង្គមអក្សរសីល្ប៏ខ្មែររហូតដល់អ្នកស្រុក អ្នកភូមិ កូនក្មេងតូចតាចទាំងឡាយផង ថាបើនរណាម្នាក់មានចិត្ដសាវា ប្ដួរផ្លាស់មិនចេះស្កប់ អ្នកស្រុក អ្នកភូមិតែងដំនៀលជេរថា «មេកាកី រឺ ស្រីកាកី» ហើយថែមទាំងមានជេរប្រុសៗ «អាកាកី រឺ ប្រុសកាកី» ទៀតផងដែរ។
ការសិក្សារឿងកាកី យើងសង្កេតឃើញថា ទាំងសៀមទាំងខ្មែរសុទ្ធតែមាន រឿងកាកីដូចគ្នា ខ្ញុំសូមមិនធ្វើការសិក្សានិយាយថាតើនរណាចំលងពីនរណាទេ ប៉ុន្ដែដើម្បីកុំអោយមានការច្រលំគ្នារវាងសៀម និង ខ្មែរ ខ្ញុំចង់លើកយកភាពខុសគ្នាខ្លះៗក្នុងសាច់រឿងមកធ្វើការសិក្សាបង្ហាញត្រួសៗដូចតទៅ៖
ក្នុងរឿងកាកីសៀម បុរសដែលបានរួមរ័កស្នេហាជាមួយកាកីមានរហូតដល់ ៦នាក់ ៖ ព្រះបាទព្រហ្មទត្ដ គ្រុឌ គន្ធាន់ នាយសំពៅចាម មេចោរ និងស្ដេចនគរស្រីទេព ចំនែករឿងកាកីខ្មែរបុរសដែលបានរួមរ័កជាមួយកាកី មានតែ ៣នាក់ទេ៖ ព្រះបាទព្រហ្មទត្ដ គ្រុឌ និង គន្ធាន់។ រឿងកាកីខ្មែរ ត្រូវបញ្ចប់ត្រឹមយកនាងកាកីទៅបន្ដែតពោងពាយលិចស្លាប់កន្ដាលសមុទ្រ អែកាកីសៀមបានបន្ដនិយាយអំពី នាយសំពៅចាម ចោរសមុទ្ទ និងស្ដេនគរស្រីទេព បានជួយសង្គ្រោះពោងពាយនាងកាកី។
ក្នុងរឿងកាកីខ្មែរ អ្នកនិពន្ធបានទំលាក់កំហុសទាំងស្រុងទៅលើនាងកាកី ចំនែកកាកីសៀមអ្នកនិពន្ធហាក់ដូចជាសំរាលទោសកំហុសនាងកាកីជាង។ ក្នុងចំនោមបុរសទាំង ៦នាក់ដែលបានរួមរ័កជាមួយកាកី គឺមានតែ ២នាក់ទេដែលមានការព្រមព្រៀងពីនាង គឺព្រះបាទព្រហ្មទត្ដ និង ស្ដេចនរគស្រីទេព អែបុរស ៤នាក់ទៀតសុទ្ធសឹងតែបានចាប់បង្ខំរំលោភលើនាងទាំងអស់ គន្ធាន់ក្នុងរឿងកាកីសៀម បានសំរេចការរួមរ័កជាមួយកាកីដោយចាប់រំលោភ។ នាយសំពៅចាម ដែលរើសកាកីពីកន្ដាលសមុទ្រនិងមេចោរសមុទ្ទ ក៏ចាប់នាងរំលោភដែរ។ បរុសទី ៦ដែលបានជួយនាងពីចោរសមុទ្ទទើបមានការរួមរ័កស្នេហាកើតដោយមានការព្រមព្រៀងពីនាង។
រឿងកាកីខ្មែរបានបញ្ចប់ជោគវាសនានាងកាកី ត្រឹមព្រះបាទព្រហ្មទត្ដ យកនាងទៅបន្ដែតពោងពាយកន្ដាលសមុទ្រ ខ្យល់សមុទ្របានបោកបក់លិចលង់ក្ស័យជីវិតទៅ។ ចំនែករឿងកាកីសៀម អ្នកដែលយកនាងទៅបន្ដែតពោងពាយមិនមែនជាព្រះបាទព្រហ្មទត្ដទេ គឺជាស្ដេចជ្រែករាជ តេជោ។ នៅកន្ដាលសមុទ្រ កាកីត្រូវបានជួយស្រង់ដោយសំពៅចាម នាយសំពៅចាមបានចាប់នាងរំលោភ។ ក្រោយមកទៀតសំពៅចាម ក៏ធ្លាក់ក្នុងកន្ដាប់ដៃចោរសមុទ្រ ហើយមេចោរសមុទ្របានចាប់នាងបង្ខំរំលោភទៀត។ កូនចៅមេចោរសមុទ្រកើកក្ដីច្រនែនចង់បានកាកីគ្រប់គ្នា ទើបបង្កអោយមានការប្រយុទ្ធគ្នាស្លាប់រស់ រហូតដល់ស្ដេចនគរស្រីទេពបានមកជួយនាងកាកី ហើយបានខ្លួននាងដោយស្មោះស្ម័គ្រ។
ទោះជាយ៉ាងនេះក៏ដោយកាកី ពុំមានសេចក្ដីសុខទេ នាយគន្ធាន់ ដែលបានក្លាយស្ដេច នៅពេលដែលក្រុមជ្រែករាជ តេជោសំលាប់ ព្រះបាទព្រហ្មទត្ដទៅ ហើយគន្ធនបានសំលាប់ក្រុមតេជោវិញ បានលើកទ័ពមកច្បាំងសំលាប់ស្ដេចនគរស្រីទេព ហើយយកនាងកាកីជាប្រពន្ធទី៣ ក្នុងចំនោមប្រពន្ធពីរទៀត។
តាមសាច់រឿងកាកីខ្មែរ យើងឃើញមានប្រុសបីនាក់ដែលបានរួមរ័កស្នេហាជាមួយនាងកាកី គឺព្រះបាទព្រហ្មទត្ដ ក្រុងគ្រុឌនិងគន្ធាន់។ សេចក្ដីស្នេហានេះ អ្នកនិពន្ធបានទំលាក់កំហុសទាំងស្រុងទៅលើតួអង្គស្រីថា ជាស្រីចិត្ដចើកខ្វើករកប្រុស ព្រោះថាគ្រាន់តែលឺថាមានបុរសសង្ហាមកលេងបាស្ការជាមួយព្រះមហាក្សត្រ កាកីនឹកមមៃចាប់ចិត្ដស្រលាញ់ចង់បានមកធ្វើជាស្វាមីភ្លាម អ្នកនិពន្ធបានបញ្ចាក់ថា ពេលកាកីឃើញគ្រុឌ នាងបានញញឹមដាក់ ចោលកន្ទុយភ្នែកដាក់គ្រុឌ បន្ដាលធ្វើអោយគ្រុឌទ្រាំមិនបាន។ កំនាព្យត្រង់នេះសរសេរថា៖ «នាងធ្វើជាធ្លាក់ រសាយស្ងទាក់អំពីអង្សា គ្រុឌយល់សុដន ណែនក្ដន់អោរា ព្រួចចិត្ដចិន្ដា ស្រៀវស្រើបប្រតិព័ទ្ធ»។
បើយើងខំធ្វើកាសិក្សា ហើយធ្វើវិភាគក្នុងសាច់រឿងនេះអោយបានល្អិនល្អន់ យើងឃើញថា ព្រះបាទព្រហ្មទត្ដព្រះអង្គមានស្រីស្នំគ្រាំការដ៏ច្រើនលើសលុប ហើយម្យ៉ាងទៀតព្រះអង្គទ្រង់សព្វព្រះរាជហរិទ័យកំសាន្ដនឹងល្បែងល្បាំទៀតផង ដូច្នេះនាងកាកី បានទទួលស្នេហាពីព្រះបាទព្រហ្មទត្ដយ៉ាងណានោះវាជាអាថ៌កំបាំងមួយ។ ក្នុងន័យមួយទៀត កាលដែលនាងកាកីចាប់ចិត្ដស្រលាញ់ក្រុងគ្រុឌ នាងបានសំដែងនូវអាការៈ កលមាយាធ្វើអោយលេចសុដន ធ្វើអោយគ្រុឌចាប់ចិត្ដស្រលាញ់ទប់ចិត្ដមិនបានក៏វាមិនជាកលមាយារបស់កាកីម្នាក់អែណា វាជាកលមាយាស្រ្ដីគ្រប់រូប ដែលជាធម្មជាតិ បានតាក់តែងកាយអោយនាងៗ ។សុដនណែនក្ដន់ក្នុងទ្រូងរបស់ស្រ្ដីទាំងឡាយ វាជាចំនុចចាប់ចិត្ដស្នេហារបស់បុរសចំពោះស្រ្ដី បើទោះជាស្ដ្រីណាម្នាក់មិនចង់ពើងបង្អួតយ៉ាងណាក្ដី ក៏ធម្មជាតិនេះបានលេចលៀនចេញមកជាធម្មតាដែរ ការស្លៀកពាក់តាក់តែងកាយរបស់ស្រ្ដី រឹបរាងអោយសុដនលេចធ្លោឡើង វាជារឿងធម្មតារបស់ស្រ្ដី តាំងពីសម័យអតីកាលមក។ រូបអប្សរា ចំលាក់នានាពីបូរាណ ក៏បានបានបង្ហាញអំពីការតាក់តែតកាយរបស់ស្រ្ដីយ៉ាងនេះដែរ។
ចំនែករឿងមួយទៀត នាងកាកីដែលចាប់ចិត្ដស្នេហាទៅលើក្រុងគ្រុឌ វាគ្រាន់តែជាសេចក្ដីប្រាថ្នាមួយរបស់ស្រ្ដី នាងមានសិទ្ធិ គួចចិត្ដស្រលាញ់នរណាម្នាក់ដែលនាងពេញចិត្ដ នាងគ្រាន់តែមានចិត្ដស្រលាញ់ តែនាងមិនបានប្រព្រឹត្ដខុសរហូតលោតទៅចាប់យកគ្រុឌអែណា គ្រុឌទេតើ ដែលចេះមន្ដវិជ្ជាការ ប្រើល្បិច ប្រើកំលាំងចាប់យកនាងកាកីទៅ ហើយវាក៏ជាអាថ៌កំបាំងដ៏ជ្រាលជ្រៅណាស់ ពេលដែលគ្រុឌចាប់នាងកាកីទៅ តើនាងកាកីពិតជាសុខចិត្ដរួមរ័កស្នេហាជាមួយគ្រុឌពិតមែនរឺទេ? បើទោះជាកាកីមិនព្រមរួមរ័កជាមួយក្រុងគ្រុឌ នាងជានារីភេទម្នាក់ធម្មតាៗ មានកំលាំងទន់ខ្សោយ តើនាងអាចមានសុវត្ដិភាពគេចផុតពីគ្រុឌបានដែររឺទេ?។ តាមសាច់រឿង គ្រុឌបានចាប់ចិត្ដស្រលាញ់នាងកាកីខ្លាំងណាស់ ហើយបានប្រើវិធីលួចចាប់នាងកាកីទៅដោយលាក់កំបាំង ស្ថិតក្នុងកំលាំងភ្លើងតណ្ហាដ៏ពុះកញ្ជ្រោយ៉ាងដូច្នេះ បើទោះជានាងកាកីមិនព្រម ក៏គ្រុឌត្រូវតែចាប់បង្ខំនាងកាកី អោយរួមរ័កស្នេហាជាមួយខ្លួនដោយពុំបាច់មានការព្រមព្រៀងពីនាងឡើយ។
លុះបន្ដមកទៀតនាងកាកីត្រូវបានរួមរ័កស្នេហាជាមួយគន្ធាន់ជាអាមាត្យរបស់ព្រះមហាក្សត្រទៀត នៅក្នុងចំនុចនេះអ្នកនិពន្ធក៏បានទំលាក់កំហុសទៅលើនាងកាកីយ៉ាងខ្លាំងក្រៃលែងដែរ។ តាមសាច់រឿង គន្ធាន់បានទៅជួបនាងនៅក្រុងសិម្ពលីរបស់គ្រុឌ យើងឃើញគន្ធាន់ បាននិយាយលួងលោមប្រលោមសុំស្នេហ៍ពីនាងកាកីដោយវោហាប៉ិនប្រសព្វយ៉ាងក្រៃលែង គន្ធាន់បានពោលពាក្យកុហក បោកបញ្ឆោតនាង ថាព្រះមហាក្សត្រមិនបាននឹកនាដល់នាងសូម្បីតែបន្ដិច ថែមទាំងក្បត់ព្រះមហាក្សត្រដែលជាម្ចាស់ខ្លួនថែមទៀត ដែលនេះវាជាអំពើដ៏អសីលធម៏មួយ យ៉ាងអាក្រក់ក្រៃលែងណាស់។
បើនិយាយអំពីសីលធម៌ក្នុងសង្គមវិញ ទាំងគ្រុឌ ទាំងគន្ធាន់ បានប្រព្រឹត្ដខុសគន្លងធម៌យ៉ាងធ្ងន់ធ្ងរ ទាំងខាងផ្នែកផ្លូវលោក និងផ្លូវធម៌ទៀតផង ព្រោះគ្រុឌ និង គន្ធាន់សុទ្ធតែបានប្រព្រឹត្ដខុសក្នុងការ លួចសេពសន្ធវៈ ជាមួយនឹងភរិយាអ្នកដ៏ទៃ។ បើកាកី ពិតជាបានព្រមព្រៀងស្នេហាមែន កំហុសសីលធម៌ក្នុងសង្គមមនុស្សមានដូចគ្នា ម្ដេចក៏កាកីតែម្នាក់ ត្រូវទទួលទោសបន្ដែតពោងពាយ រហូតលិចលង់ក្ស័យជីវិតបង់ មិនតែប៉ុណ្ណោះ នាងត្រូវសង្គមដៀលជេរ អសោចកេរ្ដិ៍រហូតមកដល់សព្វថ្ងៃទៀត។
១ - លួចស្នេហា
ដកស្រង់តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួងនិទានឡើងវិញដោយ កែវ ឈុន
ព្រះបាទព្រហ្មទត្ដ សោយរាជ្យសម្បត្ដិក្នុងនគរពារាណសីព្រះអង្គជាព្រះមហាក្សត្រមួយអង្គ មានរិទ្ធិអំនាចដ៏ខ្លាំងអស្ចារ្យមានមានស្ដេចមួយរយនគរជាចំនុះនាំសួយសារអាករមកថ្វាយមិនដែលដាច់។ ព្រះអង្គមានអាមាត្យដ៏ជិតស្និតម្នាក់ឈ្មោះ«គន្ធាន់»គន្ធាន់ចេះសិល្ប៍សាស្រ្ដ មានរិទ្ធិអំនាចខ្លាំងពូកែ លឺល្បីល្បាញសុះសាយពេញអស់ភពផែននគរ ក្រៅពីនោះគន្ធាន់ចេះដេញពិណច្រៀងជាបទកំនាព្យ ប្រើល្បិចល្បោយយ៉ាងពិរោះជក់ចិត្ដចំពោះជុំជនទាំងឡាយទៀតផង។ព្រះបាទព្រហ្មទត្ដមានព្រះអគ្គមហេសីមួយអង្គ ព្រះនាម កែវកាកី នាងប្រសូត្រចេញពីផ្កាកនិការ មានរូបឆោមល្អដូចផ្កាកំពុងរីក មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងុបដូចលំអងគន្ធាបើបុរសណាបានរួមរ័កស្នេហា លុះប្រាំពីររាត្រីទើបអស់ក្លិនក្រអូបដោយគន្ធានោះ។ ព្រះបាទព្រហ្មទត្ដ ទ្រង់សព្វរាជហរិទ័យស្រលាញ់នាងកែវកាកីណាស់ ព្រះអង្គបានតែងតាំងនាងជាព្រះរាជអគ្គមហេសី ខ្ពស់លើសអស់ស្រីស្នំស្រឹង្គារទាំងឡាយនៅក្នុងវាំង។
នៅនគរសិម្ពលី នៅអែលើភ្នំព្រះសុមេរុ មានស្ដេចគ្រុឌមួយអង្គ ដ៏មានរិទ្ធតេជៈ បារមីខ្លាំងក្លាអស្ចារ្យណាស់ គ្រុឌអាចហោះហើរ លោតផ្លោះឆ្លងគិរីបុព្វតា មហាសាគរដ៏ធំធេងបានយ៉ាងងាយ មិនតែប៉ុណ្ណោះសោតស្ដេចគ្រុឌចេះមន្ដ បែងប្រាណប្រែក្រលាទៅតាមការប្រាថ្នាផ្សេងៗ ទៀតផង។ ស្ដេចគ្រុឌតែងហោះឆ្លងគិរីបុព្វតា មហាសមុទ្រ ទៅលេងកំសាន្ដបាស្ការជាមួយព្រះបាទព្រហ្មទត្ដនៅនគរពារានសីជារឿយៗ។
នៅវេលាថ្ងៃមួយ ស្ដេចគ្រុឌនឹកចង់លេងបាស្ការជាមួយព្រះបាទព្រហ្មទត្ដ ក៏ហោះចាកចេញពីសិម្ពលី ឆ្លងកាត់ព្រៃភ្នំគ្រំថ្ម មហាសាគរ ចូលទៅកាន់នរគរពារាណសី មកដល់ភ្លាមគ្រុឌបានចូលទៅតាំងសមាធិក្រោមដើមជ្រៃដ៏ធំមួយ ដើម្បីបែងបំប្លែងកាយប្រែក្រលាជាកំលោះសង្ហាម្នាក់ ដ៏មានរូបឆោមល្អល្អះ គួរជាទីពេជពិលរមិលមើល និងជាទីប្រាថ្នាប្រតិព័ទ្ធ ស្រលាញ់ចង់បាន នៃនារីក្រមុំទាំងឡាយ។ ប្រែក្រលារួចស្រេចកាលណា គ្រុឌបានចេញពីដើមជ្រៃ ដើរសំដៅចូលទៅកាន់ព្រះរាជវាំងនៃព្រះបាទព្រហ្មទត្ដ គ្រុឌកំលោះ បានសំដែងការគោរក្រាបកល់ព្រះមហាក្សត្រ ដោយគោរពជាទីបំផុត។ ព្រះបាទព្រហ្មទត្ដ ទតយល់ឃើញកំលោះសង្ហាកាលណា ក៏ទ្រង់អោយចូលមកជិត ហើយទ្រង់ត្រាស់បញ្ជាអោយ អាមាត្យបំរើរៀបចំក្ដារបាស្ការ នឹងកំសាន្ដលេងជាមួយកំលោះយើង។
រសៀលទន់ទេរទាបព្រះសុរិយា ការកំសាន្ដល្បែងបាស្ការរវាងព្រះបាទព្រហ្មទត្ដ និង កំលោះគ្រុឌប្រែក្រលា ពុំឈ្នះពុំចាញ់នៅឡើយ។ នៅក្នុងរាជតំនាក់ ព្រះអគ្គមហេសីកាកី ដែលទ្រង់រង់ចាំទន្ទឹងមើលព្រះស្វាមីអស់ពេលដ៏យូរសែនយូរ... មិនឃើញព្រះអង្គមករក ទ្រង់អផ្សុកក្នុងព្រះកាយជាខ្លាំងណាស់ក៏ទ្រង់ត្រាស់សួរទៅពួកភិលៀងបំរើថា៖ - ព្រះស្វាមីខ្ញុំយាងទៅណា ម្ដេចមិនឃើញព្រះអង្គដូច្នេះ? ពួកភិលៀង ក៏ទូលឆ្លើយប្រាប់វិញថា៖ - ក្រាលទូលព្រះអង្គកំពុងក្រសាលបាស្ការ អែចុងរាជរោងជាមួយកំលោះម្នាក់ មានរូបឆោមសង្កាល្អខ្លាំងណាស់ ប្រៀបដូចជាទេវបុត្រចុះមកពីស្ថានសួគ៌។ លឺថា មានកំលោះរូបល្អដូចទេវបុត្រ នាងកាកីនឹកព្រឺព្រួចក្នុងចិត្ដ ប្រាថ្នាចង់ឃើញចៅកំលោះសង្ហានោះ ដោយចិត្ដប្រតិព័ទ្ធស្នែហាជាក្រៃលែង នាងដើរទៅកាន់ចុងរាជរោង ហើយក៏ឈររេរានៅទីនោះ សំលឹងគយគន់សព្វអង្គប្រាណកំលោះគ្រុឌ។រូបដ៏សង្ហារបស់កំលោះគ្រុឌ ធ្វើអោយកាកីមានអារម្មណ៏ព្រឺព្រួច កើតចិត្ដស្រលាញ់ចង់បានកំលោះជាស្វាមីភ្លាម។ ពេលនោះកំលោះគ្រុឌយើង ក៏ងើបព្រះភ័ក្រ្ដឡើង ក្រសែភ្នែកដ៏មុតថ្លាទាំងសងខាង បាញ់បញ្ចូលគ្នា ដូចជាព្រួញកាមទេពដ៏មានរិទ្ធ រត់មកបុកចាក់ទំលុះបេះដូងកំលោះ ក្រមុំ អោយស្ថិតក្នុងភាពចលាចលមួយរកនិយានមិនត្រូវ...។
វង់ភ័ក្រ្ដផូផង់ ចញ្ចើមដូចវាសគូរ នេត្រាមូលខ្មៅយង់ ច្រមុះខ្ពស់ បបូរមាត់ក្រហមញញឹមផ្អែមត្រជាក់ សមនឹងកេសាធ្លាក់រំសាយ។ នាងមានរាងតូចច្រលឹង ទ្រូងពើងង ទ្រគាកសាយមូលក្លំ ទ្រង់គ្រឿងអល័ង្ការដូចទេពកញ្ញាចុះពីសួគ៌លោក។ អោ!.. នាងល្អអ្វីក៏ល្អយ៉ាងនេះ!.. ល្អដូចផ្កាកំពុងរីក គ្រុឌសំលឹងនាងកាកី សំលឹងនាងដោយបេះដូងលោតពុះកញ្ជ្រោលបង្កប់ទៅដោយក្ដីស្នេហាយ៉ាងមិនអាចហាមឃាត់បាន។ ចំនែកនាងកាកី ដឹងថាគ្រុឌកំលោះសំលឹងខ្លួនហើយ ក៏ញញឹមបញ្ចេញកិរិយាម្ញិកម្ញក់ មាយាសំលក់ សំលឹងតបទៅកំលោះគ្រុឌវិញ នាងធ្វើអោយធ្លាក់ស្បៃគ្របដន្ដប់កាយ អោរានាងពើងខ្ពស់ អាវពណ៌ផ្កាឈូក វៀលក សំរួចជារាងត្រីកោន បង្ហាញអោយឃើញគល់សុដនណែនក្ដន់ដ៏ល្អល្អះរបស់នាងលេចធ្លោឡើង។ ចក្ខុរបស់គ្រុឌហាក់មើលឃើញរហូតដល់បុប្ផាទាំងពីរទងអែណោះ។
រសៀលព្រះសុរិយាគងភ្នំនាទិសបស្ចឹម កំលោះគ្រុឌដែលក្ដុកក្ដួលញប់ញ័រដោយសេចក្ដីស្នេហាពេញទ្រូង ខំទប់សង្កត់ចិត្ដលេងបាស្ការជាមួយព្រះបាទព្រហ្មទត្ដដោយសេចក្ដីព្រឺព្រួចក្រៃលែង។ នាងកាកីត្រលប់ចូលរាជដំនាក់វិញ ធ្វើអោយកំលោះគ្រុឌរិតតែកន្ដោចកន្ដែងម្នាក់អែង សេចក្ដីស្នេហាបានចូលរួមរិតបេះដូងអោយលោតខុសចង្វាក់គ្រប់នាទី។ គ្រុឌ រិះគិតក្នុងចិត្ដថាត្រូវតែ យកអគ្គមហេសីនេះទៅជាមួយអោយបានក្នុងពេលនេះ។
គិតរួចស្រេចហើយ កំលោះគ្រុឌយើង ក៏ក្រាបបង្គំលាព្រះមហាក្សត្រចេញទៅយ៉ាងរហ័ស ដើរសំដៅទៅដើមជ្រៃធំ ហើយសេកមន្ដវិជ្ជាការ ប្រែក្រលាទៅជាគ្រុឌយ៉ាងធំសំបើមវិញ គ្រុឌក៏ហោះឡើងទៅលើអាកាសា បង្កអោយមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង ពពកខ្មៅងងឹតបាំងបាត់ព្រះសុរិយា ធ្វើអោយងងឹតផែនពសុធាទាំងមូល។ ព្រះបាទព្រហ្មទត្ដ ដែលឃើញកើតហេតុការដ៏ចំលែកអស្ចារ្យនេះ ទ្រង់យាងទៅគង់ចំពោះមុខ នាម៉ឺនមុខមន្រ្ដី និងពលសេនាអាមាត្យទាំងឡាយដែលកំពុងមានការភិតភ័យចំពោះហេតុការដ៏ចំលែកនេះ អែកគ្រុឌក៏បានអោកាស ចូលទៅរាជតំនាក់នាងកាកី ឃើញនាងកំពុងផ្ទុំលក់ ក៏ពោលពាក្យ លួងលោមប្រលោមសុំស្នេហ៍នាងថា៖
- អោ!.. អូនកាកីស្រីស្រស់សំលាញ់បងអើយ!. បងនេះហើយជាចៅមាណពដែលលេងបាស្ការជាមួយព្រះមហាក្សត្រនោះតាំងពីបងបានឃើញប្អូន ចិត្ដបងមិនស្ងប់ ពុះកញ្ជ្រោលដោយក្ដីស្នេហា ចង់បានប្អូនជាជាគូគាប់ ភ្ជាប់និស្ស័យតាំងពីពេលនេះទៅ អូនសំលាញ់អើយ បងខំហោះផ្លោះស្កាត់មករកអូន ម្ដេចក៏អូនធ្វើមិនដឹងផ្ទុំលក់ធ្វើព្រងើយយ៉ាងនេះ ភ្ញាក់ឡើងណាអូន បងនឹងនាំអូនទៅទីស្ថានរបស់បង ដែលជាស្ថានសុខសួគ៌ាមានសម្បត្ដិមហាសាល គ្មានសម្បត្ដិមនុស្សអែណានឹងស្មើបានឡើយ។បងនឹងនាំអូនទៅកំសាន្ដគ្រប់ទិសទី មើលអស់ម្រឹគីម្រឹគា បក្សាបក្សីទាំងឡាយនាស្ថានព្រះអីសូរ...។
នាងកាកីដែលស្ថិតនៅក្នុងដំនេកលង់លក់នៅឡើយ នាងហាក់លឺអស់សារស័ព្ទសេចក្ដី ដែលគ្រុឌបានលួងលោមប្រលោមស្នេហ៍នាង តែសេចក្ដីអៀនអន់ មិនអនុញ្ញាតអោយនាងឆ្លើយតបទេ នាងធ្វើជាសំងំដេកលក់ដោយមិនដឹងខ្លួន គ្រុឌលើកអង្គកាយដីស្រទន់ល្អល្អះរបស់នាងកាកីបីត្រកង ថើបញក់ញីដោយក្ដីស្រលាញ់ក្រៃលែង។ ក្នុងអោកាសដ៏ល្អនេះគ្រុឌក៏បីអោបក្រសោមនាងហោះទៅកាន់ទីស្ថានរបស់ខ្លួន ដោយពុំមាននរណាម្នាក់បានដឹងឡើយ។
ទៅដល់ទីស្ថានរបស់ខ្លួនហើយ គ្រុឌបានដាក់នាងកែវកាកីលើទែនសយនា ហើយសេកមន្ដវិជ្ជាការប្រាណប្រែក្រលាខ្លួនជាទេវបុត្រមួយអង្គដ៏មានរូបឆោមយ៉ាងស្រស់សង្ហា ចូលទៅបបោសអង្អែលថើបថ្នាក់ថ្នម ប្រលោមស្នេហ៏នាងកាកីដោយក្ដីស្រលាញ់ពេកកន្លង។ នាងកាកីភ្ញាក់ឡើង។ ដោយក្ដីអៀនអន់ នាងធ្វើជារុញច្រានអង្គទេវបុត្រចេញ រួចមានវាចាថា៖
អោ!...ព្រះអង្គអើយ!. ម្ដេចក៏ព្រះអង្គទ្រង់ធ្វើដូច្នេះ? ខ្ញុំម្ចាស់នេះមានប្ដីរួចទៅហើយ មិនគួរឡើយព្រះអង្គមកស្នេហាចំពោះខ្ញុំម្ចាស់យ៉ាងនេះសោះ ម្ដេចក៏ព្រះមានព្រះទ័យមិនស្មោះត្រង់ នឹង ព្រះមហាក្សត្រ ហើយលបលួចចាប់ពង្រត់យកខ្ញុំម្ចាស់មកដោយមិនខ្លាចអំនាចព្រះអង្គសោះ ម្យ៉ាងមួយទៀត ខ្ញុំម្ចាស់មានប្ដីហើយ មិនអាចស្រលាញ់ព្រះអង្គបានទេ ថ្ងៃក្រោយទៅព្រះអង្គនឿយណាយចិត្ដ ឈប់ស្រលាញ់ខ្ញុំម្ចាស់ ហើយព្រះអង្គនឹងវិលទៅយកស្រីសួគ៌វិញ នោះខ្ញុំម្ចាស់នឹងត្រូវអ្នកផងគេជេរដៀលថា ជាស្រីស្រើបស្រាល អប្រិយទុរយសសាវា មានប្ដីហើយមិនស្កប់ស្កល់ទៅរកប្រុសដ៏ទៃទៀត រីអែព្រះអង្គវិញ ក៏នឹងមានឈ្មោះមិនល្អ ព្រោះជាអ្នកលួចភរិយាគេផងដែរ។
ស្ដាប់ពាក្យចេរចាកាកីរួច គ្រុឌលើកដៃបបោសអង្អែល ថើបនាង រួចឆ្លើយថា៖ - បងដឹងហើយ ថាអូនមានស្វាមី អែព្រះមហាក្សត្រទៀតសោត ព្រះអង្គក៏ស្រលាញ់ទុកចិត្ដបង តែដោយក្ដីស្រលាញ់ចំពោះអូនដ៏ខ្លាំងក្លា បងមិនខ្លាចទេអំនាចព្រះមហាក្សត្រ បងហ៊ានពុះពារគ្រប់អុបស័ក្ដទាំងអស់ដើម្បីបានអូនជាគូគាប់ ម្យ៉ាងមួយទៀត សូមអូនសំលាញ់កុំភ័យព្រួយខ្លាចក្រែងគេដៀលនិន្ទាថ្វី ព្រោះកាលដែលបងលួចយកអូនមកនេះ គ្មាននរណាម្នាក់បានដឹងជ្រាបសេចក្ដីនេះឡើយ។ - អោ!.. ព្រះអង្គអើយ ព្រះអង្គពោលបែបនេះ ធ្វើខ្ញុំម្ចាស់រិតតែភិតភ័យណាស់ ស្រីសួគ៌ល្អបរិសុទ្ធគគោក ហេតុម្ដេចបានជាព្រះអង្គមិនសព្វព្រះហរិទ័យ បែរជាមកសព្វហរិទ័យអ្វីលើខ្ញុំម្ចាស់ដែល ជាស្រីនៅលើផែនដី មិនបរិសុទ្ធ មានប្ដីហើយទៅវិញព្រះអង្គគង់ពោលស្រលាញ់ខ្ញុំម្ចាស់តែព្រះអោស្ឋប៉ុណ្ណោះ រឺ យ៉ាងណា បើពិតដូច្នោះមែន ខ្ញុំម្ចាស់នឹងសោកសង្រេងអស់មួយជីវិតជាមិនខាន។
គ្រុឌបន្ដលួងលោមកែវកាកីបន្ដទៀតថា៖ - អោកែវកាកីសំលាញ់បងអើយ!.. នៅស្ថានសួគ៌ ពិតជាមានស្រីស្រស់ល្អឆើតឆាយដ៏ច្រើនមែនហើយ តែបងមិនដែលសព្វហរទ័យស្រីសួគ៌ណាម្នាក់ដូចអូនសោះឡើយ សូមអូនសំលាញ់កុំភ័យ ថាបងនឹងដោះដៃចោលអូនអោយសោះណ៎ាអូន។
មាត់គ្រុឌចេះតែពោល ដៃចេះតែបបោសអង្អែលលើអង្គប្រាណនាងកែវកាកី ធ្វើអោយនាងលង់លក់ក្នុងសេចក្ដីស្រៀវស្រើបរកទីបំផុតគ្មាន។ អនិច្ចា អង្គប្រាណនាងកាកី ដែលស្ថិតក្នុងភាពអែកកោម្នាក់អែង ត្រូវក្រញុកក្រញី ដុតរោលដោយភ្លើងតណ្ហាអោយទោទន់ យ៉ាងមិនអាចតវាបាន។ បើទោះជាកែវកាកីខំនិយាយប្រកែកយ៉ាងណា ក៏គ្រុឌមិនអនុគ្រោះ ស្ដាប់ពាក្យនាងឡើយ គ្រុឌ រិតតែក្រសោមអោបប្រាណ ស្រង់ក្លិនខ្លួនពិដោរដោយក្លិនគន្ធារបស់នាង ធ្វើអោយគ្រុឌលង់ក្នុងអន្ដូងតណ្ហាដ៏ជ្រៅសែនជ្រៅ បន្ដិចម្ដងៗ... ដៃ និង ដៃ ខ្លូន និង ខ្លួនអង្រួនរកគ្នា គ្រុឌក្រសោមអោបកាយនាង នាងធ្មេចភ្នែកសន្សឹមៗយ៉ាងសែនសុខ យានតណ្ហាដែលផ្ទុកដោយ គ្រុឌ និង កាកី បានហោះទៅដល់ឋានមួយទៀតថ្មី ឆ្ងាយផុតពីឋានមនុស្ស ឋានទេវតា ជាស្ថានមួយឆ្ងាយសែនឆ្ងាយ ដែលមានតែបង និង អូនប៉ុណ្ណោះ។ អោនេះហើយ!.. រាគៈ តណ្ហា វាធ្វើអោយនាងភ្លេចអស់ ភ្លេចអ្វីៗដែលនាងធ្លាប់លេងសប្បាយ ភ្លេចព្រះមហាក្សត្រស្វាមីដែលធ្លាប់ស្រលាញ់ទៀតផង។
ក្រុងគ្រុឌ និងនាងកែវកាកី ដែលត្រូវដុតរោលដោយភ្លើងរាគៈ តណ្ហា បានសោយសុខក្នុងសេចក្ដីស្នេហាដ៏ផ្អែមត្រជាក់ ដូចមន្ដសន្ដំអោយលង់លក់នៅលើតេនសយនា រហូតដល់អរុណរះ។ ស្ដេចគ្រុឌតើនឡើងពីបន្ទំ ហើយលួងលោមកាកីដោយវាចាស្នេហាដ៏ផ្អែមត្រជាក់ថា៖ - កែវកាកីអូន ចូរអូនតើនឡើង បងនឹងនាំអូនទៅដើរកំសាន្ដនៅជ្រោះព្រៃជ្រៅ រួចហើយ យើងនឹងហួសរហូតទៅកំសាន្ដនៅស្រះស្រង់ជលស័យទៀតផង។ ពោលចប់ ស្ដេចគ្រុឌក៏លើកបីត្រកងកែវកាកីហោះផ្លោះគិរីសុមេរុ ទៅលើអាកាសា ចង្អុលបង្ហាញរៀបរាប់ប្រាប់កាកីជាទីកំសាន្ដថា៖ - អូនកាកី អូនមើលគីរីសុមេរុដ៏គួរអោយស្ងប់ស្ងែងនោះចុះ វាមានកំពូលខ្ពស់ស្រួច ប្រកបដោយកែវមណី មានពន្លឺរង្សីចញ្ចាចចញ្ចែង ចាំងចែងសន្ធោសន្ធៅ ដាំអមដោយត្បូងទទឹមក្រហមឆ្អិនឆ្អៅ ចាំងឆ្លុះនឹងថ្មនិលភ្លឺផ្លេកៗ អូនមើលព្រៃដ៏ខៀវស្រងាត់ខាងនោះ មានដើមឈើតូចធំ យ៉ាងត្រសុំត្រសាយ មានម្លប់ត្រឈឹងត្រឈៃគួរទីសប្បាយដល់ពួកហ្វូងសព្វសត្វទាំងឡាយ។ខាងនោះទឹកធ្លាក់ហូរចុះតាមស្ទឹង វេនវង់ ដូចជាសត្វពស់ដ៏ធំអស្ចារ្យមួយកំពុងវារលូន ទៅកាន់ដែនសមុទ្រ ពណ៌ខៀវជាប់ជើងមេឃ អូនមើលចុះ ក្នុងទឹកមានហ្វូងមច្ឆាតូចធំ ហែលប្រដេញគ្នា លេងយ៉ាងសប្បាយ ខ្លះហែលហោះបោះពួយរកចឹកចំនី ធ្វើអោយទឹករលកបែកខ្ចាយ គួរគយគន់សប្បាយក្រៃលែង។
លុះទស្សនាគិរីសុមេរុ រួចចប់សព្វគ្រប់ហើយ ស្ដេចគ្រុឌបានហោះបីនាងកាកីទៅទស្សនារហូតដល់ព្រៃហេមពាន្ដទៀត លុះមើលចប់សព្វគ្រប់ហើយ ល្ងាចទន់ទាប ទើបស្ដេចគ្រុឌព នាងកាកីត្រលប់ទៅក្រុងសិម្ពលីវិញ...។

២ - បាត់អូនដកស្រង់តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួងនិទានឡើងវិញដោយ កែវ ឈុន
ពេលដែលគ្រុឌ ចូលទៅព យកកែវកាកីចេញទៅបាត់រួចហើយ ព្យុះភ្លៀង មេឃងងឹត ក៏ប្រែជាស្រលះស្ងប់ស្ងាត់ជាធម្មតាវិញ ប្រជាពលរដ្ឋ សេនាអាមាត្យក៏បាត់ភិតភ័យ អែព្រះបាទព្រហ្មទត្ដ ក៏យាងចូលព្រះរាជក្រលាបន្ទំ ទៅរកនាងកែវកាកី តែនៅក្នុងព្រះរាជក្រលាបន្ទំ ហាក់ស្ងៀមស្ងាត់ឈឹង បាត់មិនឃើញកែវកាកីខុសប្លែកពីធម្មតា ទ្រង់បានស្វែងរុករកគ្រប់ក្រលៀតកៀនកោះច្រកល្ហក តែបាត់មិនឃើញនាងសោះ ព្រះអង្គបានសួរអស់ស្រីស្នំ សេនាមាត្យទាំងឡាយ ក៏ពុំមាននរណាម្នាក់បានដឹងដំនឹងពីនាងកែវកាកីសោះឡើយ។ ព្រះអង្គក៏ចាត់អោយគេរុករកនាងនៅគ្រប់ច្រកល្ហកក្នុងមណ្ឌលរាជវាំងតែនៅតែមិនបានជួបព្រះនាងកែវកាកីឡើយ។ ព្រះបាទព្រហ្មទត្ដនឹកសោកស្ដាយជាពន់ពេក ទ្រង់ព្រះកន្សែងខ្សឹកខ្សួនអួលណែនក្នុងព្រះអោរាថា៖
អូនស្រីកាកីស្រីសំលាញ់បងអើយ តើពេលនេះអោយបងទៅរកអូននៅអែណា អូនអើយបងសែនសោកស្ដាយអូនណាស់ព្រោះអូនជាស្រីម្នាក់ចេះដឹងសេចក្ដី ចេះដឹងហេតុការ ចេះដឹងសមគួរ ខ្ពស់ទាបសមជាស្រ្ដីអែកកល្យាណីមែន។ បងស្ដាយអូនដោយអូនជាអ្នកមានប្រាជ្ញាឈ្លាសវៃ ចេះចេរចារចាត់ចែងការ ដឹងសុខ ដឹងទុក្ខអស់បន្ដាស្រីស្នំទាំងឡាយ។ អូនសំលាញ់អើយបងស្រលាញ់អូនណាស់ ព្រោះអូនស្រលាញ់បង បងនឹកអូនណាស់ នឹកដល់ក្លិនខ្លួនអូនស្រីដែលធ្លាប់ផ្ទុំនែបនិតនឹងបង អូនជានារីម្នាក់គ្មានស្រីណាប្រៀបប្រដូចបានឡើយ។ អូនសំលាញ់បងធ្លាប់យល់ភ័ក្រ្ដអូនដែលនែបនិតជិតបង ពេលស្រង់គង្គារ ពេលរេរាំកំសាន្ដ អូនញញឹមសើចលេងសប្បាយ ធ្វើអោយបងបាត់អស់កង្វល់ទុក្ខសោកទាំងឡាយ អីលូវបាត់អូនទ្រូងបងសែនតឹងណែន កំសត់រីងរៃកន្ដោចកន្ដែងម្នាក់អែង បាត់អូន បាត់សូន្យឈឹង បាត់គ្មានដំនឹង ថ្មើហ្នឹងបងធ្លាប់បីបបថ្នមអូន ម្ដេចបាត់អូនយប់ហើយណាស្ងួន នឹមនួនអូនទៅណា?.. បាត់អូនបងខ្វល់ខ្វាយ អូនឃ្លាតឆ្ងាយ អោរាបងនឹក ភ្លឹកភ្លាំងសែនវិយោគ ចាំផ្លូវអូនមក វិលមកជ្រោកក្រោមទ្រូងស្នេហ៍ បងរង់ចាំអូន ចាំស្នេហា ចាំកែវជីវា ថ្ងៃណាអូនត្រលប់មក?... ។
តាំងពីបាត់នាងកែវកាកី ព្រះបាទព្រហ្មទត្ដសោយសោកសង្រេងគ្រប់ទិវារាត្រី ព្រះអង្គទ្រង់ភ្លេចអស់នូវល្បែងដែលធ្លាប់លេងកំសាន្ដ ភ្លេចអស់ស្រីស្នំដែលធ្លាប់ប្រលែងស្នេហ៍ស្និតទាំងឡាយ ភ្លេចអស់ព្រះស្ងោយដែលធ្លាប់សោយយ៉ាងឆ្ងាញ់ពិសារព្រះអង្គមានទឹកមុខក្រៀមក្រំក្រៃពេក។ ព្រះអង្គក៏គិតនឹកឃើញដល់ គន្ធាន់ ជាសេនាជំនិត ក៏ទ្រង់ត្រាស់បញ្ជាអោយគន្ធាន់ចូលគាល់ព្រះអង្គជាប្រញាប់។ គន្ធាន់មកដល់ ព្រះបាទព្រហ្មទត្ដបានអធិប្បាយសព្វគ្រប់រឿងរ៉ាវ ដែលបាត់នាងកាកីទៅ។ គន្ធាន់ស្ដាប់ហេតុការណ៍ហើយ ក៏យល់សេចក្ដី ហើយទូលក្រាបព្រះបាទព្រហ្មទត្ដថា៖
សូមទ្រង់ព្រះរាជមេត្ដាប្រោស ថ្ងៃដែលព្រះអង្គទ្រង់ស្រសាលលេងបាស្ការជាមួយចៅមាណពម្នាក់នោះ ទូលព្រះបង្គំបានឃើញហេតុការណ៍ខ្លះៗ ដែលកាលនោះព្រះអគ្គមហេសីកាកី ក៏បានយាងមកដល់មាត់ទ្វារព្រះរាជរោង ហើយបានមើលចំទៅចៅមាណព អែចៅមាណព ក៏សំលឹងមើលចំមកអគ្គមហេសីវិញ ទាំងពីរនាក់បានញញឹមដាក់គ្នា ហាក់ដូចបង្កប់នូវអាថ៌កំបាំងស្នេហ៍ដ៏ជ្រាលជ្រៅទៀតផង។ ទូលបង្គំនឹកឆ្ងល់ខ្វល់ក្នុងចិត្ដណាស់ថា បើចៅមាណពនេះជាមនុស្សអ្នកស្រុកធម្មតានៅក្នុស្រុកនេះ ម្ដេចឃើញព្រះអគ្គមហេសីហើយ មិនក្រាបថ្វាយបង្គំ?... ហើយម្យ៉ាងវិញទៀត បើចៅមាណពជាអ្នកស្រុកមកពីឆ្ងាយៗ វិញ ម្ដេចបានជាគេចេញទៅបាត់តែមួយពព្រិចភ្នែកដូច្នេះ?... ទូលបង្គំគិតថា រឿងនេះប្លែកចំលែកណាស់ ចៅមាណពនេះពិតជាយក្សាណាមួយចេះប្រាណប្រែក្រលា បំប្លែងរូបកាយ បំភាន់ភ្នែក មកលេងបាស្ការជាមួយព្រះអង្គមិនខាន ហើយនៅពេលដែលមានព្យុះភ្លៀងមេឃខ្មៅងងឹងនោះទៀតក៏ហាក់ដូចជាមិនធម្មតាដែរ វាហាក់ដូចជាកើតឡើងភ្លាមៗ ហើយបាត់ទៅវិញក៏ភ្លាមៗ ដូចជាមាននរណាម្នាក់ធ្វើអោយកើតឡើង ដើម្បីចូលទៅលួចចាប់យកទេពី ព្រះអង្គពីដំនាក់ទៅ។ តែទោះជាយ៉ាងណា សូមទានល្អងធូលីព្រះបាទរង់ចាំប្រាំពីរថ្ងៃសិន ទូលបង្គំគិតថា ចៅមាណពនោះប្រាកដជានឹងមកលេងបាស្ការតាមការណាត់ទុកម្ខងទៀតជាមិនខានពេលវាត្រលប់ទៅវិញ ទូបបង្គំនឹងក្លែងបន្លំចូលទៅលំនៅស្ថានវា ជាមួយវាអោយបាន ពេលនោះយើងនឹងស៊ើបតាមដានរកការពិតអោយឃើញជាក់ស្ដែង បើឃើញការពិតហើយ ទូលបង្គំនឹងប្រើកលល្បិចបោកបញ្ឆោត យកព្រះអគ្គមហេសីមកថ្វាយព្រះអង្គវិញអោយទល់តែបាន។
ប្រាំពីរថ្ងៃបានកន្លងផុតទៅ... គឺពេលវេលាដែលគ្រុឌកំនត់ ត្រូវចូលលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដម្ខងទៀត គ្រុឌរិះរេគិតក្នុងចិត្ដថា៖ - បើអញមិនទៅលេងបាស្ការ នឹង ព្រះបាទព្រហ្មទត្ដទេ គេមុខជាគិតថា អញលួចចាប់យកនាងកាកីមកមិនខានឡើយ ហើយ ម្យ៉ាងទៀតអញមិនអាចក្បត់ពាក្យសច្ចៈបានទេ គិតដូច្នេះហើយ ទើបស្ដេចគ្រុឌចូលទៅនិយាយលួងលោមកែវកាកីថា៖ - កាកីអូនសំលាញ់ ពេលនេះដល់កំនត់ ៧ថ្ងៃដែលបងត្រូវទៅលេងបាស្ការជាមួយព្រះបាទព្រហ្មទត្ដទៀតហើយ ចូរអូននៅទីនេះសិនចុះ បងនឹងធ្វើដំនើរទៅលេងបាស្ការជាមួយព្រះមហាក្សត្រ រសៀលល្ងាចទន់ទាប បងនឹងមកជួបអូនវិញជាមិនខាន។
កាកីស្ដាប់គ្រុឌហើយអាក់អួលក្នុងដួងចិត្ដ បង្គំទូលតបវិញថា៖ - បពិត្រព្រះអង្គដ៏ជាទីពឹងខ្ពង់ខ្ពស់អូនអើយ ម្ដេចក៏ព្រះអង្គចង់យាងចាកអូន អោយនៅម្នាក់អែងដូច្នេះ អូនខ្លាចណាស់ ខ្លាចខ្មោចព្រាចបិសាច ខ្លាចយក្សសាមាន្យមកប៉ងព្យាបាទលើរូបអូន អូនជាស្រី ពិតជាគ្មានរិទ្ធអំនាចអ្វីតតាំងនឹងគេបានឡើយ។
គ្រុឌទន់ចិត្ដនឹកអានិតដល់ស្រីកល្យាណីសំនព្វចិត្ដជាពន់ពេក លើកដៃបបោសអង្អែងនាងថ្នមៗ បញ្ចេញវាចាលួងលោមថា៖ - អូនសំលាញ់មាសបងអើយ បើបងមិនទៅលេងបាស្ការជួបនឹងព្រះមហាក្សត្រពេលនេះទេ ម៉្លេះសមគេគិតថា បងនេះបានលបលួចយកអូនមកមិនខាន អូនសំលាញ់ចូរអូនកុំសោកការអី បងទៅមិនយូរឡើយ ពេលរសៀលទន់ទេរបងនឹងមករកអូនវិញជាមិនខាន ម្យ៉ាងមួយទៀតពេលបងចេញទៅ បងនឹងសេកមន្ដវិជ្ជាការចងទ្វារប្រាសាទ ពុំមានខ្មោចព្រាយបិសាច រឺយក្សអែណាអាចស្រាយទ្វារ ចូលមកយាយីអូនបានឡើយ។
និយាយលួងលោមហើយគ្រុឌ ក្រសោមអោមនាងផ្ទុបក្នុងអោរាយ៉ាងណែន អោនថើបផែនថ្ពល់ដ៏លោងដូចផ្កាទាំងគូរបស់នាង ស្រូបលំអងក្រអូបប្រហើរ រួចលើត្រកងបីនាងថ្នមៗ ដាក់លើក្រលាបន្ទំ ហើយចេញមកសេកមន្ដចង់ទ្វារចប់សព្វគ្រប់ទើបស្ដេចគ្រុឌហោះ រំលងគីរីជលទៅកាន់នគរពារាណសី ហើយចូលទៅកាន់ដើមជ្រៃសេកមន្ដវិជ្ជាការ ប្រាណប្រែក្រលាជារូបមាណពដូចសព្វដង ហើយក៏ប្រញាប់ដើរចូលទៅក្នុងរាជវាំងនៃព្រះបាទព្រហ្មទត្ដ។ ព្រះមហាក្សត្រទ្រង់ទតយល់ឃើញចៅមាណពមកដល់ ព្រះអង្គទ្រង់ឆួលព្រះរាជហរិទ័យក្រោធខឹងណាស់ តែព្រះខំរំងាប់ ធ្វើហាក់ដូចជាមិនដឹងហេតុសេចក្ដីអ្វីកើតឡើងឡើយ ព្រះអង្គទ្រង់បានបញ្ជាអោយពលអាមាត្យរៀបចំក្ដារបាស្ការ ដើម្បីលេងជាមួយកំលោះគ្រុឌជាធម្មតា កំលោះគ្រុឌហាក់ដូចអិមអៀនរអៀសក្នុងចិត្ដខ្លះដែរ តែខំសំងំលេងធ្វើជាមិនដឹងរឿងអ្វី ហើយលេងបាស្ការជាមួយព្រះបាទព្រហ្មទត្ដ រហូតរសៀលទន់ទេ ទើបថ្វាយបង្គំលាព្រះអង្គវិលលំនៅស្ថានខ្លួនវិញ។
ក្រុងគ្រុឌធ្វើដំនើរទៅកាន់ដើមជ្រៃធំ សេកមន្ដវិជ្ជាការប្រែក្រលាជាគ្រុឌវិញ។ គន្ធាន់សេនារបស់ព្រះបាទព្រហ្មទត្ដដែលមតាមដានក្រុងគ្រុឌជាប់ជានិច្ច បានឃើញហេតុការដូច្នេះហើយ ក៏ប្រែក្រលាជាសត្វស្រមើលដ៏តូចមួយ លោតទៅទុំលើរោមគ្រុឌភ្លាម។ ដោយប្រញាប់ប្រញាល់ ទៅជួបកាកី ស្ដេចគ្រុឌមិនបានចាប់អារម្មណ៏នឹកគិតថា មាននរណាតាមតោងជាប់លើខ្លួននោះទេ ស្ដេចគ្រុឌក៏ហោះបោះពួយទៅកាន់ក្រុងសិម្ពលីវិញ ដល់ហើយក៏សេកមន្ដវិជ្ជាការ បើកទ្វារប្រាសាទចូលទៅជួបកែវកាកី ប្រលោមប្រលែងកៀកកើយ ដោយសេចក្ដីស្នេហាស្រលាញ់ពេញចិត្ដ យ៉ាងមានសេចក្ដីក្សេមក្សាន្ដ អិតមាននឹកខ្វល់អំពលក្នុងចិត្ដឡើយ...។
No comments:
Post a Comment