© កម្មករមែនពិត តែគំនិតឥតចង់ធ្វើខ្ញុំកំដរអ្នកណាទេ សាច់ឈាមថ្លាឆ្វង់ស្មោះត្រង់នឹងជាតិ។
© ករណីយកិច្ចជាគំរោងការ ដែលមនុស្សគ្រប់រូបត្រូវបំពេញតាមឋានះរបស់ខ្លួន។
© ការកើតមកជាមនុស្សទោះស្រីឬប្រុស ចាស់ក្តីក្មេងក្តី តែងឃ្លាឃ្លាតចាកទីស្រឡាញ់ចាកចេញញ្ញាតិ មានជាតិមានទុក្ខខ្លាំងក្លា។
© ការកើតមកជារូបអង្គ ត្រូវផ្ចង់គំនិតនឹងប្រាថ្នា ព្រមទាំងសេចក្តីខ្មីឧស្សាហ៍ រៀនវិជ្ជាការអោយចេះស្តាប់។
© ការចេះចប់សព្វមន្តសិល្ប៍វិជ្ជា មិនប្រើជាប្រយោជន៍ធ្ងន់តែខួរ ដូចពាក់មាសពេជ្របំប៉ន់ព្យួរ ស្រីមិនគួរខាតធ្ងន់ធ្ងរតែខ្លួន។
© ការចេះសន្ទនាជាមួយភ្ញៀវ ទុកជាវិជ្ជាដ៏កម្រមួយ ត្រូវប្រើរបៀបមួយរយជំពូក ដើម្បីឱ្យភ្ញៀវរីករាយជានិច្ច។
© ការដែលយើងធ្វើ នាំឱ្យយើងដុះដាលចិត្តគំនិតកាន់តែធំ កាន់តែខ្ពស់ កាន់តែរីកធំឡើង យើងនឹងធ្វើការបង្កើតលោកទាំងមូល។
© ការបរិភោកអាហារក្នុងលោកមិនដឹងប្រមាណ ស៊ីច្រើនចាក់ច្រាសវិបស្លាប់សន្តាន ភ្លើងធាតុមិនបានដុតដូចប្រក្រតី ។ចាត់ជាពិសពុល ព្រោះតែស៊ីជ្រុល នាំកាឡកណ្ណី អោយមកគ្រប់ប្រាណ សន្តានប្រុសស្រី ព្រោះតែចំណី គប្បីរិះគិត។
© ការធ្វើឱ្យប្រាស់ចាករោគផ្សេងៗ ជាមូលដ្ឋានធំបំផុត នៃវឌ្ឍនភាពជាតិ ការពារសុខភាព នៃបណ្តាជនតុបតែង ព្រះរាធានីយើងឱ្យបានជារាធា នីល្អជាងគេនៅខាងត្បូងប្រទេស ផ្តល់នូវសុខុមាលភាពដល់បណ្តាជនទាំងអស់ នេះហើយជាគោលបំណងអចិន្ត្រៃយ៍នៃរាជាការក្រុងមឿង។
© ការមិនបៀតបៀនអ្នកដ៏ទៃ ជាប្រភពនៃសេចក្តីសុខក្នុងពិភពលោក។
© ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះបណ្តាលឬ បង្កើនចំនេះវិជ្ជា។
© កាលបើឃើញថា ការថ្មីធ្លាក់មកដ់ដៃសឹមលះបង់ការចាស់ជាក្រោយ។
© កិច្ចការឯណា យើងបានគិតពិនិត្យសំឡឹង ទៅក្នុងអនាគតក្តី បច្ចុបន្បន្នក្តី អតីតក្តី ហើយមានប្រយោជន៍ នោះគួរយើងខំព្យាយាមធ្វើកិច្ចកា នោះអោយបានប្រយោជន៍ឡើង។
© កុំគិតរៀនចង់ធ្វើមន្រ្តី ស្អប់ខ្ពើមដឹកនាំឱ្យក្រ ត្រូវរៀនធ្វើជាកសិករ ទើបមានទ្រព្យតទៅក្រោយ។
© កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូកកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រស់ត្រូវតែប្រឹង។
© កំដេកចំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងងទើបចេះ ខ្មាស់ក្រទើមាន ដឹងខ្លួនថាល្ងង់ គង់បានជាបា្រជ្ញ្ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកបា្រជ្ញ កុំត្រាប់មនុស្សពាល។
© កុំរៀនៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លាយ កុំរៀនមិនអោយទានស្មូមយាចក។
© កុំហុសរមែងមានដលអ្នកធ្វើ អ្មកនៅឥតអំពើបានអ្វីនឹងខុស។
© កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាចច្រាន។
© កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចង់ពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
© កុំអោយយកបញ្ហាសាសនាមកបន្លំ នឹងសេចក្តីរៀបរយខាងរដ្ថបាល។ក្រពះបង្កើតអោយមានបញ្ហា សេដ្ថកិច្ចស្មុកស្មាញក្នុងលោក។
© ព្រះជាហេតុដើម នៃការចលាចលក្នុងរដ្ថនីមួយៗ នៃសង្គ្រាមក្នុងលោក។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment