Saturday, August 9, 2008

ខ្្ញុំនឹកព្រះណាស់

ខ្្ញុំឈរកណ្្តាលទីក្រុងចាស់ ខ្ញ្ញុំនឹកព្រះណាស់ពេលព្រលប់
បញ្ច្ចគីរី្ នៅឃើញគ្រប់ ចិត្តខ្ញុំបារព្ធព្រះសាស្តា។
ផល្្គុនខ្្នើតចាស់ចន្តល្លឺហើយ ពុំឃើញឡើយព្រះបិតា
បាត់ស្ងាត់សូន្យអស់អរហន្ត សល់តែសិលានិងព្រៃភ្នំ។
ហាក់ដូចថ្មីៗឥឡូវសោះ ស្រាប់តែបាត់អស់ចាក់ចោលខ្ញុំ
ខ្ញុំបានត្រឹមតែថ្វាយបង្គំ ដួងចិត្តស្រែកយំនឹកសាស្តា។
នឹកអើយសែននឹកអង្គព្រះពុទ្ធ ខ្ញុំសូមលំអុតឱនសិរសា
សម្តែងរៀបរាប់ចារអក្ខរា មគធៈសាស្តាធ្លាប់អាស្រ័យ។
ថ្វីត្បិតរូបកាយស្តេចយាងបាត់ ធម្មកាយមិនខ្ចាត់ឋិតសព្វថ្ងៃ
អរាធនាអង្គព្រះពុទ្ធថ្លៃ គង់ក្នុងហរទ័យនៃយើងខ្ញុំ។

No comments: