- គ្មានមនុស្សណាម្នាក់អាចធ្វើការធំដុំបានទេ បើប្រាសចាកនូវការពិត និង សេចក្តីព្យាយាមប្រឹងប្រែងយូអង្វែង។
- បើយល់ថា៖ការនិយាយច្រើនធ្វើអោយខ្លួនថោកហើយគេមិនចូលចិត្តនោះយើងគម្បីនៅស្ងៀមតែមិនធ្វើគរនោះទេ។
- មិនបណ្តោយខ្លួនអោយប្រែប្រួលទៅតាមការរស់នៅនៃមនោសញ្ជេត្តនាឡើយ ត្រូវខំប្រឹងធ្វើជាម្ចាស់ខ្លួនគ្រប់ពេល។
- មិនត្រូវប្រើមនុស្សធ្វើការ នៅពេលគេមិនទាន់ធ្វើទេ សឹមចាំគេចង់សិន សឹមប្រើ។
- ចេះប្រើសំដីនឹងថ្លឹងសម្តី គឺជាបច្ចែកទេសល្អបំផុត នៃស្នេហ៍មុខ។
- វត្ថុ ដែលមានតំលៃនៅក្នុងលោក គឺ ការដែលនិយាយ នឹងអាកប្បកិរិយា ឬកពារដើរស្របគ្នា។
- គេស្គាល់មិត្តល្អក្នុងគ្រាក្រ។
- កាលណាយើងចេះព្យាយាម មានចិត្តស្វាហាប់ យើងត្រូវយល់ថាជីវិតយើងនឹងមានតំលៃ។
- រាល់ព្រឹក មុននឹងលុបមុខ មិត្តគួរបានហាត់ចិត្តអោយធ្លាប់ៈ ‹ថ្ងៃនេះខ្ញុំមិននិយាយច្រើន ថ្ងៃនេះខ្ញុំនិយាយអោយពិរោះ ហើយត្រឹមត្រូវ។
- មានឧបសគ្គមករារាំងមិត្ត ហេតុអ្វីក៏មិត្តភ័យស្លន់ស្លោរ ហេតុអ្វីក៏មិនប្រឹង អត់ធ្មត់ពុះពារទំលាយឧបសគ្គនោះ។
- ធម្មតា មនុស្សយើងទំរាំដឹងខុស ថាខុសនោះជ្រុលពេលទៅហើយ តែមានប្រការមួយដែលសំខាន់នោះគឺ យកខុសនោះមកធ្វើជាមេរៀនវិញទើបល្អ។
- ការត្អូញត្អែរគឺជាការបបោស អង្អែលមួយ ចំពោះមនុស្សដែលមានការឈឺចាប់។
- យើងមិនគ្រាន់តែចៀសវាង នូវអំពើអាក្រក់ ដែលសង្គមមនុស្សគេថាអាក្រក់នោះទេ សូម្បីតែយើងថាអាក្រក់ក៏ត្រូវជៀសវាងដែរ។
- មិនត្រូវកាដាក់ខ្លួនអោយថោកទាប ដោយការស៊ី ឬផឹកឡើយ។
- រស់នៅក្នុងវិស័យសិល្បះ គេត្រូវចាប់ផ្តើមពីបរិមាន ទៅគុណភាព។
- ស្រលាញ់មនុស្សម្នាក់ ត្រូវគិតដល់មនុស្សនោះ ជួយមនុស្សនោះអោយមានសុភមង្គល ថាស្រលាញ់ម្នាក់ បើមិនគិតដល់មនុស្សនោះទេ គឺស្រលាញ់បោកប្រាស់។
- ក្នុងពេលអនុវត្តន៍កិច្ចការអ្វីមួយ យើងត្រូវគិថា ខ្លួនយើងមានសត្រូវច្រើនជាងមិត្ត។
- នៅក្នុងជីវិតមនុស្ស បើចិត្តយើងស្រាលពេក ប្រាកដជាយើងមិនសូវមានមិត្តភក្តិច្រើនទេ ហើយមិនសូវបានសប្បាយផង។
- មនុស្សយើងអាចមានចត្តសប្បុរសណាស់ ចេះដឹងណាស់ ប៉ុន្តែនៅល្មោភស៊ីក៏ណាស់ដែរ។
- កាលណាខ្លួនធ្វើធំ បញ្ជាកិច្ចការធំ បើចង់បានជ័យជំនះ ហើយអោយគេចូលចិត្ត មិត្តត្រូវជឿវាសនា ត្រូវនឹងនរ ត្រូវពិចារណា ត្រូវរាក់ទាក់រាបសារ ត្រូវប្រុងប្រយ័ត្ន និងអត់ធ្មត់ជានិច្ច។
- នៅកន្លែង ថ្មីណាមួយ ដែលខ្លួនទើបនឹងស្គាល់ យើងមិនត្រូវរិះគន់នូវប្រការណា ដែលទាស់និងគំនិតយើង ហើយក៏មិនត្រូវ ប្រញាប់ប្រុញាល់ជឿគេពេកដែរ ក្នុងកិច្ចការធំដុំ។
- ធ្វើកិច្ចការអ្វី ៗ ត្រូវហ៊ានទទួលខុសត្រូវហើយទ្រាំលំបាកអនុវត្តអោយបានល្អ។
- ធ្វើការអ្វីមួយ បើខ្លាចពាក្យទិះទៀនពីអ្នកដ៏ទៃ ការនោះពិតជាមិនបានល្អ ហើយមិនបានសម្រេចឡើយ។
- បើចង់បានសហការីល្អ គេមិនត្រូវបង្ហាញពីវត្ថុបំណងរបស់ខ្លួនឡើយ គេត្រូវរាប់អានស្និតស្នាលនឹងមនុស្សនោះ បង្កើតការរាក់ទាក់....ត្រូវមើលឱកាសល្អ ដើម្បីពីគ្រោះនឹង មនុស្សនោះទើបបានសម្រេច។
- មនុស្សមិនមែន អាក្រក់ទេ តែកុំជឿគេពេក។
- ស្នេហារបស់បុរសសម្រាប់បន្តពូជ តែសេ្នហារបស់ស្រ្តីវិញគឺសម្រាប់ពលិកម្ម។
- ក្នុងពេលដែលគេគ្មាន ប្រការអ្វីណាដើម្បីស្រលាញ់ គេត្រូវស្រលាញ់ប្រការដែលគេកំពុងមាន។
- ឬសគល់នៃមិត្តភាពគឺជាការយោកយល់គ្នា។
‹សូមរង់ចាំតាមដាន នូវវគ្គបន្តនឹងមានចេញលេខក្រោយទៀត›
No comments:
Post a Comment