Wednesday, January 28, 2009

កាលប្បវត្តិកម្ពុជា

ស-វ​ទី​1-6: នគរ​ហ្វូណន ស្ថិតនៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម។
ស-វ​ទី​6-7: នគរ​ចេនឡា​ ស្ថិតនៅ​ពាក់កណ្តាល​នៃតំបន់​ទន្លេ​មេគង្គ​អនុវត្តន៍​គោលនយោបាយ​ធារា​សាស្រ្ត។
ឆ្នាំ​1802-1850​: ការ​រួមបញ្ចូលគ្នា (រវាង​នគរ​ហ្វូណន​ និង​ នគរ​ចេនឡា) ដើម្បី​កកើត រាជាណាចក្រ​សម័យ​អង្គរ។
ស-វ​ទី​12-13:​​ អារ្យធម៌​សម័យ​អង្គរ​ថ្កុំថ្កើង​បំផុត។​ រាជាណាចក្រ​ខ្មែរ​​​ បាន​គ្រប​ដណ្តប់ ប៉ែកអាគ្នេយ៍ ​ទាំង​នៅភាគ​ខាងត្ប្ូង​ និង​ភាគ​ខាងជើង ដោយ​ព្រះបាទជ័យវរន្ម័​ទី7​​ “ស្តេច​មាន​ជំងឺ​ឃ្លង់​” ។
ស-វ​ទី​14-18: ប្រទេស​សៀម និង​ប្រទេស​វៀតណាម បាន​ជ្រៀតជ្រែក ចូលក្នុង​ប្រទេស​កម្ពុជា ដោយសារ​មាន​ជំលោះ​ផ្ទៃក្នុង ក្នុងការ​ដណ្តើម រាជ្យ​អំណាច រវាង​រាជវង្សានុវង្ស​នគរខ្មែរ ដែលជា​ឱកាស​សំរាប់​ប្រទេស​ ​ជិតខាង (ប្រទេស​សៀម និង​ប្រទេស​វៀតណាម) ក្នុងការ​វាយដណ្តើម​ យក​ទឹកដី​នគរ​ខ្មែរ។
ឆ្នាំ1860: ព្រះបាទ​នរោត្តម បានឡើង​គ្រងរាជ្យ​សម្បត្តិ។
ឆ្នាំ1863:​ព្រះបាទ​នរោត្តម បានទទួល​ប្រទេស​បារាំង​ជាប្រទេស អាណាព្យាបាលរបស់ខ្លួន​។
ឆ្នាំ1941:​​ សម្តេច​ព្រះបាទ​នរោត្តមសីហនុ ជាចៅទួត​របស់ព្រះបាទ​​ ​នរោត្តម។ ទ្រង់បាន​ជ្រើសតាំង​អោយ​ឡើង​គ្រងរាជ្យ​សម្បត្តិ ជា​ព្រះ​មហា​ក្សត្រ​​ដោយ​ក្រុម​ប្រឹក្សា​រាជសមុ្បត្តិ។
ឆ្នាំ1953:​ ថ្ងៃទី09 វិច្ឆិកា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង។
ឆ្នាំ​1960: ក្រោយមក ព្រះអង្គ​បាន​ដាក់រាជ្យ (ឈប់​គ្រងរាជ្យ​សម្បត្តិ) ព្រះបាទ​នរោត្តសីហនុ ទ្រង់​បានឡើង​ធ្វើជា​ព្រះ​ប្រមុខ​រដ្ឋ។
ឆ្នាំ1963: លោក​សាឡុត ស​(ប៉ុលពត​នាសម័យ​កម្ពុជា​ប្រជាធិបតេយ្យ) និង​លោក​ស៊ុន សេន បានបង្កើត​ក្រុមឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​នឹងរដ្ឋា​ភិបាល។
ឆ្នាំ1965: ផ្តាច់​ចំណង​មិត្តភាព នៃ​ទំនាក់​ទំនង​ការទូត រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា។ ប្រទេស​ទាំងពីរ​បានបង្កើត​ចំណងមិត្ត​ ភាព​នេះ​ឡើងវិញ នៅឆ្នាំ​1969។
ឆ្នាំ1966: ការបង្កើត​ចលនា២ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុងនោះ​រួមមាន៖ ចលនា​ទ័ពខ្មែរ​សេរី ឬ (Free Khmer) ​ចលនានេះ ​ត្រូវបាន​ឧបត្ថម្ភ​និង​គាំទ្រ ដោយ​ប្រទេសថៃ និង​សហរដ្ឋ​អាមេរិក។ រីឯ​ខ្មែរ​”ក្រហម” ​វិញ ត្រូវបាន​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​ប្រទេស​ចិន​កុំម្មុយនីស្ត។
ឆ្នាំ1967: លោក​ខៀវ សំផន និង​លោក ហូយន់ បានបង្កើត​ចលនា​​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​រដ្ឋាភិបាល​ទៀត។
ឆ្នាំ1970: ថ្ងៃ18 មិនា ជាថ្ងៃ​ដែល​លោក​លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទំលាក់​ សម្តេច​ព្រះ​នរោត្តសីហនុចេញពី​អំណាច ជាហេតុ​ធ្វើអោយ​មានការ​ប្រ​យុទ្ធគ្នា នៅ​ភូមិភាគ​ឥណ្ឌូចិន​ទាំងមូល រវាង​កងទ័ព​ថ្មើរជើង​សហរដ្ឋ​អាមេរិក-វៀតណាម នៅក្នុង​សង្រ្គាម​ស៊ីវិល​នេះ។
ឆ្នាំ1970:​ ថ្ងៃ04 ឧសភា សម្េតច​ព្រះ​នរោត្តម​សីហនុ បានបង្កើត​រាជរដ្ឋា​ភិបាល​រួបរួម​ជាតិ ឬ​សហភាព​កម្ពុជា។
ឆ្នាំ1975: ថ្ងៃ17 មេសា ជាថ្ងៃ​ជ័យជំនះ​របស់ខ្មែរក្រហម ​ដែលដឹក​នាំ​ដោយ​ប៉ុលពត។ ដោយ​បង្កើត របប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរ។​ ប៉ុលពត បាន​ទំលាក់ លោក​លន់ ណុល ចេញពី​អំណាច និងបាន​ដណ្តើម​កាន់​កាប់​យក ​ទីក្រុង​ភ្នំពេញ ដោយ​ជំលៀស​ប្រជាជន​ទាំងអស់​ ចេញពី​ទី​ក្រុង​​ភ្នំពេញ។
ឆ្នាំ1976: របប​កម្ពុជា​ប្រជាធិប​តេយ្យខ្មែរ​នោះ បានបង្កើត​ឡើង​ដោយ​លោកខៀវ សំផន។ ប៉ុល​ ពត ជា​អ្នកកាន់​របប​ផ្តាច់ការ​និង ជាអគ្គ​លេ​ខាធិការ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត។ រួមទាំង​មាន​គ្រូបង្វឹក​ដ៍ចំ​ណាន​​ពី​ចិន​កុម្មុយនីស្ត​ ដែលនៅ​ពីក្រោយ​ខ្នងផងដែរ។ ប្រជាជន​ជិត​២​លាន​នាក់ ត្រូវបាន​សំលាប់​យ៉ាង​រង្គាល នៅក្នុង​របប​ខ្មែរក្រហម កាន់​អំណាច​នោះ(ប្រជាជន​ដែល​និរទ្ទេស​ខ្លួន ក៍មាន​ចំនួន​ច្រើន​លើសលប់​ដែរ ក្រុម​​​គ្រួសារ​នៃសមាជិក​ជំនាន់​មុនៗ ​ត្រូវទទួល​រង​នូវ​ការ​បង្ខិតបង្ខំ ការសង្កត់​សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿ​សាសនា និង​ការបង្ខំ​អោយ​រស់នៅ​ជា​សមូហភាព​និយម ក្នុង​ជីវិត​ប្រចំា​ថ្ងៃ)។
ឆ្នាំ1979: ថ្ងៃ07 មករា ជាថ្ងៃ​រំដោះ​ទីក្រុង​ភ្នំពេញ អោយ​រួចផុត​ពី​របប​​ (កម្ពុជា​ប្រជាធិប​តេយ្យ) ដោយ​កងទ័ព​វៀត​ណាម​ ហើយ​ក៏ជាថ្ងៃ ដែល​បង្កើត​ធម្មនុញ្ញនៃ​ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា(គ្រប់​គ្រងរដ្ឋាភិ​បាល​​ដោយ​លោក​ហេង សំរិន)។
ថ្ងៃ18 កុម្ភ: ជាថ្ងៃ​សន្ធិសញ្ញា​ជាមិត្តភាព និង​កិច្ចសហ​ប្រតិ​បត្តិ​ការ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត ណាម ដែលមាន​វត្តមាន​ជាផ្លូវ​ការណ៍ លើ​ទឹកដី​កម្ពុជា។
ឆ្នាំ1983: ចាប់ពី​ថ្ងៃ​ចុះ​សន្ធិសញ្ញា​នោះ​រួចមក ចំនួន​ប្រជាជន​វៀត​ណាម បានចូល​មករស់​នៅលើ​ទឹកដី​កម្ពុជា មាន​ចំនួន​ កាន់តែ​ច្រើន​ឡើងៗ​ តាម​ការ​ប៉ាន់ប្រមាណ​ជាមធ្យម ប្រហែល​ជាមាន ចំនួន​500.000​នាក់។
ឆ្នាំ1988: ទីក្រុង​ហាណូយ បានចេញ​សេចក្តី​ថ្លែងការណ៍ ប្រកាស​អោយ​ ដក​កងទ័ព​វៀតណាម ដែលមាន​វត្តមាន លើ​ទឹកដី​កម្ពុជា​អោយ​អស់​មុន​ឆ្នាំថ្មី​ចូលមក​ដល់។
ឆ្នាំ1989: ១០ឆ្នាំ កន្លង​ផុតទៅ ប្រជាជន​វៀតណាម​ទាំងអស់ ដែល​មាន​មុខរបរ​គ្រប់​ប្រភេទ ត្រូវ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។
ឆ្នាំ1990: ថ្ងៃ09​ កញ្ញា នៅ​ទីក្រុង​ចាកាតា ភាគី​ខ្មែរ​ទាំងអស់​បាន​យល់ព្រម​ទទួល​យក​ផែនការណ៍​សន្តិភាព​របស់​UN​ ដើម្បី​បង្កើត(SNC)​កម្ពុជា​ជាន់ខ្ពស់​។ (SNC)ជា​អ្នក​រៀបចំ​គំរោង​ការណ៍ ​ដ៏ល្អិត​ល្អន់​បំផុត​នៃ​គំរោង​ការណ៍​នេះ។ ក្រុម​ប្រឹក្សាជាតិ​ដ៏មាន​អំណាច​កំពូល(SNC)នេះ ស្ថិតនៅ​ក្រោម​ការ ការពារ​និង​គាំទ្រ ​ដោយ​អង្គការ​​សហប្រជាជាតិ។​ក្រុមប្រឹក្សា​ជាតិ(SNC=ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា)នេះ ​បាន​រួបរួម​គ្នា​បងើ្កត​ឡើង ​ដោយ​ចតុភាគី។
ឆ្នាំ1991: ការបញ្ចប់​សង្រ្គាម​រវាង​ខ្មែរក្រហម ដោយមាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ ដោយ​សន្ធិសញ្ញា​សន្តិភាព ទីក្រុងប៉ារីសនាំ អោយ​ខ្មែរ​​ក្រហម​បាន​ទទួលយក ​បទ​ឈប់​បាញ់​គ្នា។
ឆ្នាំ1992: ខ្មែរ​ក្រហម​បាន​ទំលាក់​អាវុធ​ដើម្បី​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ចំរុះ។
ការបង្កើត អាជ្ញាធរ​បណ្តោះ​អាសន្ន​ របស់​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា(UNTAC)។ព្រមទំាង ការធ្វើ​មាតុ​ភូមិនិវត្តន៍ជនភៀស​ខ្លួន​មក​កម្ពុជា។
ឆ្នាំ1993: ថ្ងៃ24-28 ឧសភា ជាថ្ងៃ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ​ក្នុងការ​ជ្រើស​រើសតំណាង​រាស្រ្ត។​ ក្រោម​ការឃ្លំា​មើល ​ដោយ​កងរក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ(UN)។ ហើយក៏​ជាថ្ងៃ បរាជ័យ​នៃ​របប​ខ្មែរ​ក្រហម​ដែរ។
ថ្ងៃ29 តុលា: ការបង្កើត​របប​រាជានិយម​អាស្រ័យ​រដ្ឋសភា ដែលមាន​ការចូល​រួមពី ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ ដោយមាន​វត្តមាន ​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ជា​ព្រះ​ប្រធាន។
រដ្ឋធម្មនុញ្ញ​ថ្មី បាន​ទទួលស្គាល់​សេរីភាព ខាងជំនឿ​សាសនា ។
ឆ្នាំ1995: ខែមិនា សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ស្តីអំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ។
ឆ្នាំ1996: ថ្ងៃ08 សីហា ការបំបែក​ខ្លួន​នៃ​ចលនា​ឧទ្ទាមទ័ព​ព្រៃ​ខ្មែរក្រ​ហម
មាន​ប្រជាជន​កម្ពុជា ប្រមាណ​ជាង100.000​នាក់ ធ្វើអន្តោ​ប្រ​វេសន៍​យ៉ាង​សំងាត់ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការងារ​ខុស​ច្បាប់​នៅក្នុងប្រ​ទេស​ថៃ ​។
ឆ្នាំ1997: ខែមិថុនា ប៉ុលពត​បានធ្វើ​នយោបាយ ដើម្បី​សំលាប់​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ស៊ុន សេន។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប៉ុលពត បានកាត់​ ក្តី​​​គូរកន​របស់គាត់ (ស៊ុន សេន)នេះ អោយជាប់​ទោស​ក្នុង​ពន្ធនា​គារ។​
សហគមន៍​អាស៊ាន បាន​ពន្យា​ពេល​ប្រទេស​កម្ពុជា ជា​បណ្តោះ​អាសន្ន នូវការ​ចូលជា​សមា​ជិក​​អាស៊ាន។ សហគមន៍​អន្តរជាតិ បានច្រាន​ចោល​ នូវ​ជំនួយ​ពី​បរទេស ក្នុងការ​ជួយ​ស្រោចស្រង់ និង​ការស្ថាបនា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។
ថ្ងៃទី2-6 ខែកក្តដា: អសេ្ថរភាព​នយោបាយ ក៏ជា​ថ្ងៃ​ដែល​ធ្វើ​រដ្ឋប្រហារ។
ថ្ងៃទី5 ខែកក្តដា: ជា​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជា​នាយក រដ្ឋមន្រ្តី​ទី២ ធ្វើ​រដ្ឋប្រហារ​ទំលាក់ ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ ជា​នាយក​រដ្ឋមន្រ្តី​ទី1 ចេញពី​តំណែង។
ឆ្នាំ1998: ថ្ងៃ15 មេសា ជាថ្ងៃ​ដែល​ប៉ុល ពត​ធ្វើ​អត្តឃាដ​ដោយ​ខ្លួនឯង។ ការចុះ​ចូល​នៅ​តំបន់​ស្វ័យយ័ត និងការពារ ដ៏​រឹងមាំ​របស់​ខ្មែរក្រហម​នៅ​អន្លង់វែង​​ មក​រួបរួម​គ្នា​វិញ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។
នៅខែធ្នូ: ការ​ចុះចូល​មេដឹកនាំ​ខ្មែរក្រហម ពីរ​រូប​ទៀត គឺលោក​ខៀវ សំផន​ និង​លោក​នួន ជា ដែលទទួល​ជា​កិត្តិយស ដោយ​រដ្ឋាភិបាល​ភ្នំពេញ ព្រម ទំាង​លើកលែង​ទោស​ “នូវ​សកម្ម​ភាព​ពី​អតីត​កាល”។
ថ្ងៃ26​​ ខែកក្តដា: តាក់តែង​ច្បាប់​បោះឆ្នោត សារជា​ថ្មី(93.74% ជា​តួលេខ ដូចដែល​បានបង្ហាញ​ពីមុន)។ របប​គ្រប់គ្រង​ដ៏ចាស់​គំ​រិល​ដែល​ដឹកនាំ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានបរា​ជ័យ​នៅក្នុង​ការបោះ ឆ្នោត។​​ ក្រោយមក​លោក​បាន​ដឹកនាំ​ ​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង​ប្រដាប់​អាវុធ ប្រឆាំង​នឹង​ក្រុម​​រាជានិយម។
ឆ្នាំ1999: នៅខែមករា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​អំពាវ​នាវ​សាលា​ជំរះ​ក្តី​អន្តរជាតិ ដើម្បី​កាត់ទោស មេដឹកនាំ​ខ្មែរ​ទាំងអស់ ដែល​ជាប់​ទាក់ទង​នឹង​សង្រ្គាម កាល​ពី​30ឆ្នាំ​មុន ​មិនត្រឹមតែ​ក្នុង​កំឡុងពេល​របប​ខ្មែរក្រហម​ពីឆ្នាំ​1970-1998 ប៉ុណ្ណោះទេ ថែមទាំង​ក្នុង​របប​ប៉ុល ពត​ផង​ដែរ។
មេដឹកនំា​ខ្មែរក្រហម​ម្នាក់ ក្នុង​ចំណោម​ពួកគេ គឺតា ម៉ុក ត្រូវបាន​ចាប់​ខ្លួន​ដោយ​ទាហាន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​យកមក​ផ្តន្ទាទោស​ទៅ​តាម​ ច្បាប់​ជាធរមាន។ នេះជា​មេដឹកនាំ​ខ្មែរ​ក្រហម​ចុងក្រោយ ក្រោយពី សង្រ្គាម​ត្រូវបាន​បញ្ចប់។

អត្ថបទនេះដកស្រង់ចេញពី ​​//kh.wikipedia.org

No comments: