ទីតាំងភូមិសាស្ត្រ និងការសាងសង់
បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកននៅឆ្នាំ១៥២៦។ពេលនោះព្រះចន្ទរាជា(នាមសម្រាប់រាជ្យព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកនក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ(ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រកាប់ឈើ ជញ្ជូនថ្ម រែកដីដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន[១]) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើន[២]មួយ។ សើនទាំង៨មានកម្ពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង(កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។ នៅក្នុងកំពែងនេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្រ័ក្សណ៍[៣] គឺសម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិគឺពឮព្រះគោ ឬព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះមានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្ត្រាវុធ។ បន្ទាយលង្វែកមានទទឹងប្រវែង២គីឡូម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់៣ឆ្នាំ(១៥២៧ - ១៥២៩)។
ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក
ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦)
ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស១៥១៦។រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
ព្រះបាទបរមរាជា(១៥៦៦ - ១៥៧៦)
ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខេត្តនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយឡាវ(សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយឡាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។
ព្រះបាទសត្ថាទី១(១៥៧៦ - ១៥៨៦)
ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ១៥៨៦ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។
ព្រះបាទជ័យជេដ្ឋាទី១(១៥៨៦ -១៥៩៣)
ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។
ស្ថានភាពនយោបាយ
នយោបាយក្នុងប្រទេស
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ១១ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជ្យសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។
នយោបាយក្រៅប្រទេស
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញ។មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌអស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។
សេដ្ឋកិច្ចសម័យលង្វែក
កសិកម្ម
ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ព្រះអង្គតែងតែគិតគូរដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចំការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹកដល់កសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចំការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាមដើម្បីជួយប្រជារាស្ត្រក្នុងការប្រកបរបរកសិកម្ម។
ពាណិជ្ជកម្ម
ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញនូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនងជាមួយពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញនូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។
សិប្បកម្ម
សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លាចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើដែលជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។
ការបាក់បែកបន្ទាយលង្វែក និងផលវិបាក
ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារជំនួញពីស្ដេចខ្មែរព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក។ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។នៅឆ្នាំ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។
Wednesday, January 28, 2009
កម្ពុជាសម័យចតុមុខ
នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ(កំពង់ចាម)វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។
សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម
ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនារាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។នៅឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជម្រុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកម្ទេចកម្លាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យា។ ទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។
អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ … ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តបរិបូរណ៍ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជម្ងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទងជាសម្ងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំនាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោម ម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។
ស្ដេចកន
ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទស្រីសុគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន ស្រុកស្រីសឈរ(ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។នៅឯរាជវាំងទួលបាសាន ព្រះបាទស្រីសុគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសក្តិ នាយកនជាឃុនលួងព្រះស្តេច។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទទ្រង់កើតមន្ទិលសង្ស័យខ្លាចឃុនលួងព្រះស្ដេចកនក្បត់ ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខេត្តត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខេត្តត្រើយខាងកើត នាយកនបានប្រើល្បិចបញ្ឆោតចៅហ្វាយខេត្តនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនលួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយកខេត្តនានាដែលនៅជិតរាជធានីទួលបាសាន។ កងទ័ពព្រះបាទស្រីសុគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ១៥១២ ព្រះបាទស្រីសុគន្ធបទត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន។ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទ័ណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុន។
សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា
ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល៨ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា(ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទៅសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឧឡារិកចំពោះមុខកងទ័ព និងប្រជានុរាស្ត្រក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខេត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ ការផ្អាកឈប់បាញ់គ្នាត្រូវបានអនុវត្តដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុកចូលខេត្តសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។នៅឆ្នាំ១៥១៩ ក្រោយដែលបានល្បងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាសម័យមហានគរ

ប្រជាជនសម័យមហានគរចែកជាបី៖
ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ ... ។
ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបម្រើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។
របៀបគ្រប់គ្រងប្រទេស
ទឹកដីកម្ពុជាសម័យមហានគរ
ក. លក្ខណៈនៃការគ្រប់គ្រង
ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។
ខ. ការរៀបចំរដ្ឋបាល
សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំអ និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។
អន្តោប្រវេសន៍
ក.ជនជាតិសៀម
សៀមជាជនជាតិមួយ រស់នៅតំបន់យូណានប្រទេសចិន។ នៅសតវត្សទី៨ ពួកសៀមបានបង្កើតរដ្ឋមួយឈ្មោះថាណានចាវ។ ពេលនោះរដ្ឋអំណាចចិន មិនសប្បាយចិត្តនឹងរដ្ឋណានចាវនេះ ហើយបានធ្វើការបុករុកឲ្យជនជាតិនេះរត់ភៀសខ្លួនចូលមកក្នុងដែនដីឥណ្ឌូចិនបន្តិចម្ដងៗ។ ក្រោយពីការបែកបាក់រដ្ឋណានចាវ និងការរាតត្បាតអំពីពួកម៉ុងកូលនៅស.វ.ទី១៣ ជនជាតិសៀម បានរុលចុះមកតំបន់ឥណ្ឌូចិនកាន់តែច្រើនឡើងៗ ហើយបង្កើតបានជាកុលសម្ព័ន្ធតូចៗរស់នៅលើដែនដីខ្មែរ ភាគខាងលិច និងពាយ័ព្យ។ នៅចុងសតវត្សទី១៣ ពួកសៀមបានបង្កើតរដ្ឋឯករាជ្យមួយឡើង រួចចាប់ផ្ដើមគំរាមកំហែង បូរណភាពទឹកដីខ្មែរតាំងតែពីពេលនោះមក ជាប់ឥតដាច់រហូតមកដល់ បច្ចុប្បន្ននេះ។
ខ. ជនជាតិចាម
ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះវៀតណាមរាតត្បាតយកបានទាំងស្រុង។
ទំនាក់ទំនងនឹងប្រទេសជិតខាង
ក. ទំនាក់ទំនងជាមួយសៀម
ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេណាមឈ្មោះ សុខោទ័យ និងរាជធានីឈាងសែន នៅទន្លេមេគង្គ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេអាណាម និងខ្ពង់រាបនគររាជ។ នៅឆ្នាំ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា។ ចាប់ពីឆ្នាំ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជំនះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរនៅឆ្នាំ១៤៣១។
ខ. ទំនាក់ទំនងជាមួយចាម
នៅដើមសម័យអង្គរ ប្រទេសចម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង។ ពេលចូលមកលុកលុយប្រទេសកម្ពុជាម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសម្បែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក។ ពេលនោះកងទ័ពខ្មែរបានដេញកម្ចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅវិញជាបន្តបន្ទាប់។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ។ចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) រហូតដល់ព្រះបាទជ័យវរ្ម័នទី៧(១១៨១ - ១២១៨) ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់។នៅឆ្នាំ១១៤៥ ព្រះបាទសូរ្យវរ្ម័នទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ។ ឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកម្ទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ។ ព្រះបាទជ័យវរ្ម័នទី៧រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ១១៨១។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខេត្តរបស់ខ្មែរអស់ពេលដ៏យូរ។
ការរៀបចំក្រុងអង្គរ
ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជ័យវរ្ម័នទី២(៨០២) បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាបដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតសល់ស.វ.ទី១៥។
ការរៀបចំក្រុងអង្គរ
ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ។ប្រាសាទភ្នំមួយសម្រាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទិវង្គត ប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០)បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃរាជធានីយសោធរបុរៈ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែងសម្រាប់ធ្វើពិធីទេវរាជ។
ការរីកលូតលាស់នៃទីក្រុង
គេចែកការរីកចម្រើនសម័យអង្គរជាបីដំណាក់៖
ដំណាក់ទី១ ពីឆ្នាំ៨០២ ដល់ ៩៤៤
ដំណាក់ទី២ ពីឆ្នាំ៩៤៤ ដល់ ១១៧៧
ដំណាក់ទី៣ ពីឆ្នាំ១១៨១ ដល់ ១២១៨។
អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ រហូតដល់ចុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ រវាងឆ្នាំ៩៤៤ - ៩៦៨ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានបង្រួបបង្រួម និងអភិវឌ្ឍរាជាណាចក្រកម្ពុជា។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់៨ម៉ែត មានប្រវែង៣គីឡូម៉ែតក្នុងមួយជ្រុងៗ។
មូលហេតុនៃការរីកលូតលាស់
ប្រាសាទភ្នំត្រូវបានកសាងឡើង សម្រាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ។ ពេលទ្រង់ចូលទិវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថាជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ។ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត២០០០ប្រាសាទ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ១០៧០ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសឡាវ និងប្រទេសយួនទៀតផង។
ការតម្រង់ទិសការអភិវឌ្ឍ
តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ។ព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ - ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ៣០០០ម៉ែត និងទទឹង៨០០ម៉ែត។ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក។ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចដែលមានបណ្ដោយ៨គីឡូម៉ែត និងទទឹង២,២ម៉ែត។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាងកសិកម្ម គមនាគមន៍ សុខាភិបាល និងសិក្សាធិការ ... ៕

កម្ពុជាសម័យអាណាចក្រចេនឡា
ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពីអាណាចក្រភ្នំ បានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែងចេកជាពីរ គឺចេនឡាខាងជើង ជាចេនឡាដីគោក និងចេនឡាខាងត្បូង ជាចេនឡាទឹកលិច។
ទីតាំងភូមិសាស្ត្រ
ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ... ។
បំរែបំរួលប្រជាករ និងស្ថានភាពសង្គម
ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។
មហាក្សត្រល្បីៗសម័យចេនឡា
ព្រះបាទភវវរ្ម័នទី១(៥៥០ - ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា។
ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ - ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា។
ព្រះបាទឥសានវរ្ម័នទី១(៦១៥ - ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ។
ព្រះបាទជ័យវរ្ម័នទី១(៦៥៧ - ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)។
ចងចាំ
ចេនឡា ជាសាមន្តរដ្ឋរបស់នគរភ្នំ នឹងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសឡាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរភ្នំបានធ្វើឲ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរភ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឲ្យជ្វាចូលលុកលុយ៕

កម្ពុជាសម័យអាណាចក្រភ្នំ
នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុរៈរបស់នគរភ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
ស្ថានភាពប្រជាករ
អ្នកស្រុកនគរភ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ព័ន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផល និងកំណើនប្រជាជន នគរភ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរភ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្រដ៏ចំណាន ហើយប្រើមាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។
ការមកដល់នៃអរិយធម៌ឥណ្ឌា
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរភ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនឹងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
ព្រះមហាក្សត្រល្បីៗ
ព្រះបាទហ៊ុនទៀន(គ.ស. ៦៨)៖ ជនជាតិឥណ្ឌា កាន់សាសនាព្រាហ្មណ៍។ ព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងលីវយី នៅសតវត្សទី១នៃគ.ស.។
ព្រះបាទហ៊ុនប៉ាន់ហួន៖ ព្រះអង្គបានបង្ក្រាបការបះបោរ ហើយតែងតាំងរាជបុត្រ និងចៅព្រះអង្គជាស្ដេចសាមន្តរាជជាច្រើន។
ព្រះបាទផាន់ចេម៉ាន់៖ ព្រះអង្គបានពង្រីកទឹកដីរហូតដល់ជ្រោយម៉ាឡាកា។ ក្នុងរាជ្យព្រះអង្គ នគរភ្នំក្លាយជាចក្រភពមួយ។
ចងចាំ
នគរភ្នំ គឺជាឈ្មោះរបស់រដ្ឋខ្មែរដំបូងដែលមានរាជិនីលីវយី និងព្រះបាទហ៊ុនទៀនគ្រងរាជ្យ។ ជនជាតិចិនហៅនគរភ្នំថា ហ្វូណន។ ក្រោយពីព្រះបាទហ៊ុនទៀនបានច្បាំងឈ្នះព្រះនាងលីវយី និងអភិសេកជាមហាក្សត្រខ្មែរនៅសតវត្សទី១នៃគ.ស. មក ព្រះអង្គបាននាំវប្បធម៌ អរិយធម៌ឥណ្ឌា មានសិល្បៈ ភាសា អក្សរសាស្ត្រ ជំនឿ សាសនា និងរបបគ្រប់គ្រងរដ្ឋមកនគរភ្នំ៕

អំពី កម្ពុជា
ប្រវត្តិសាស្ត្រ
កាលប្បវត្តិ · បុរេប្រវត្តិ · សម័យអាណាចក្រភ្នំ · សម័យចេនឡា · ដើមសម័យអង្គរ · សម័យមហានគរ · ចុងសម័យអង្គរ · សម័យចតុមុខ · សម័យលង្វែក · សម័យឧដុង្គ · សម័យអាណានិគម · សម័យសង្គមរាស្ត្រនិយម · សាធារណរដ្ឋប្រជាមានិតកម្ពុជា · កម្ពុជាប្រជាធិបតេយ្យ · សង្គ្រាមស៊ីវិល · កម្ពុជាសម័យទំនើប · កម្ពុជាសម័យអ៊ុនតាក់
ភូមិវិទ្យា
ភ្នំ · ទន្លេ · ស្ទឹង · បឹង · ឆ្នេរសមុទ្រ · កោះ · ឧទ្យានជាតិ · តំបន់ការពារទេសភាព · តំបន់ប្រើប្រាស់ច្រើនយ៉ាង · ដែនជំរកសត្វព្រៃ · ដែនជំរកសត្វស្លាបទឹក · សត្វព្រៃ · រុក្ខជាតិ
នយោបាយ និងរដ្ឋាភិបាល
រដ្ឋធម្មនុញ្ញ · ព្រះមហាក្សត្រ · នាយករដ្ឋមន្ត្រី · សភាជាតិ · រដ្ឋាភិបាល · តុលាការ · គណបក្សនយោបាយ · ទំនាក់ទំនងអន្តរជាតិ · សិទ្ឋមនុស្ស
សេដ្ឋកិច្ច
ប្រាក់រៀល · ក្រុមហ៊ុន · ធនាគារ · គមនាគមន៍ · កសិកម្ម · ឧស្សាហកម្ម · ទូរគមនាគមន៍ ·
ប្រជាសាស្ត្រ
ជនជាតិភាគតិច · ភាសាខ្មែរ · ព្រះពុទ្ឋសាសនា
វប្បធម៌
ស្ថាបត្យកម្ម · ប្រាសាទ · តន្ត្រី · ភាពយន្ត · សំលៀកបំពាក់ · ម្ហូបអាហារ · របាំ · ថ្ងៃឈប់សំរាក · សាសនា · ល្បែងប្រជាប្រិយ · ប្រាសាទ · អក្សរសាស្ត្រ · កំនាព្យ · រឿងព្រេងខ្មែរ
និមិត្តសញ្ញា
ទង់ជាតិ · វរលញ្ជករ · ចំរៀងជាតិ · ភ្លេងជាតិ · សញ្ញាជាតិ · រុក្ខជាតិជាតិ · សត្វជាតិ ·

Subscribe to:
Posts (Atom)