Sunday, August 10, 2008

ពាក្យថាស្រលាញ់


  • ស្រលាញ់គេ នឹងបានគេស្រលាញ់គឺជាបទចំរៀងមួយដែលពិរោះហើយស្តាប់មិនចេះធុញទ្រាន់ឡើយ។
  • កាលណាស្រលាញ់ហើយ បើមិនអាចនាំមកនូវសុភមង្គលបានទេ គឺគេនឹងបណ្តាលអោយមានអន្តរាយដល់អ្នក ដែលគេស្រលាញ់នោះមិនខាន។
  • ស្រលាញ់គេហើយ មិនបានស្រលាញ់ខ្លួន វិញគឺជាគ្រោះថ្នាក់មួយយ៉ាធ្ងន់ធ្ងរ ប៉ុន្តែយើង បើយើងមិនស្រលាញ់គេហើយត្រូវ គេចេះតែស្រលាញ់ មិនឈប់ឈរនោះបានគ្រោះថ្នាក់កាន់តែខ្លាំងទៅទៀត។
  • តែស្រលាញ់ហើយ គឺភ្នែកត្រូវងងឺត។
  • គ្នានការឈឺចាប់ណាគួរអោយអនិច្ចារស្មើរ នឹង សេចក្តីស្នេហា ដែលអស់សង្ឃឹមឡើយ។
  • ការសន្យារវាងបេះដូងពីរ ដែលកុំពុងតែស្រវឹងនឹងសេចក្តីស្នេហា មិនខុសគ្នានឹងកិច្ចសន្យារវាងមនុស្សពីរនាក់ ដែលកំពុងតែសន្លប់ទេ។
  • ស្រលាញ់បានន័យថា បានចុះខសន្យាជាមួយនឹងការឈឺចាប់វេនា។
  • ស្រលាញ់ នឹងការឈឺចាប់យើងពិបាកនឹងសំគាល់វាបានណាស់ ពីព្រោះខទាំងពីរនេះ វាសុទ្ធតែលិចឡើងដោយ ការសម្រក់ទឹកភ្នែកទាំងអស់។
  • ក្រមុំកម្លោះដែលកុំពុងដើររកគូស្រករ មិនខុសណា នឹងត្រីដែលហែលទៅមុនលបៗទេ។ ត្រីទាំងនោះកុំពុងតែសប្បាយដណ្តើមគ្នាចូលលប ក្នុងពេលនោះ ត្រីដែលបានចូលរូចទៅហើយ កុំពុងតែរកច្រកចេញមនវិញ។

នៅមានត›

Saturday, August 9, 2008

ខ្្ញុំនឹកព្រះណាស់

ខ្្ញុំឈរកណ្្តាលទីក្រុងចាស់ ខ្ញ្ញុំនឹកព្រះណាស់ពេលព្រលប់
បញ្ច្ចគីរី្ នៅឃើញគ្រប់ ចិត្តខ្ញុំបារព្ធព្រះសាស្តា។
ផល្្គុនខ្្នើតចាស់ចន្តល្លឺហើយ ពុំឃើញឡើយព្រះបិតា
បាត់ស្ងាត់សូន្យអស់អរហន្ត សល់តែសិលានិងព្រៃភ្នំ។
ហាក់ដូចថ្មីៗឥឡូវសោះ ស្រាប់តែបាត់អស់ចាក់ចោលខ្ញុំ
ខ្ញុំបានត្រឹមតែថ្វាយបង្គំ ដួងចិត្តស្រែកយំនឹកសាស្តា។
នឹកអើយសែននឹកអង្គព្រះពុទ្ធ ខ្ញុំសូមលំអុតឱនសិរសា
សម្តែងរៀបរាប់ចារអក្ខរា មគធៈសាស្តាធ្លាប់អាស្រ័យ។
ថ្វីត្បិតរូបកាយស្តេចយាងបាត់ ធម្មកាយមិនខ្ចាត់ឋិតសព្វថ្ងៃ
អរាធនាអង្គព្រះពុទ្ធថ្លៃ គង់ក្នុងហរទ័យនៃយើងខ្ញុំ។

ខ្ញុំនឹកព្រះណាស

កំរងគំនិតដែលមានសុភមង្គល



  • គ្មានមនុស្សណាម្នាក់អាចធ្វើការធំដុំបានទេ បើប្រាសចាកនូវការពិត និង សេចក្តីព្យាយាមប្រឹងប្រែងយូអង្វែង។


  • បើយល់ថា៖ការនិយាយច្រើនធ្វើអោយខ្លួនថោកហើយគេមិនចូលចិត្តនោះយើងគម្បីនៅស្ងៀមតែមិនធ្វើគរនោះទេ។


  • មិនបណ្តោយខ្លួនអោយប្រែប្រួលទៅតាមការរស់នៅនៃមនោសញ្ជេត្តនាឡើយ ត្រូវខំប្រឹងធ្វើជាម្ចាស់ខ្លួនគ្រប់ពេល។


  • មិនត្រូវប្រើមនុស្សធ្វើការ នៅពេលគេមិនទាន់ធ្វើទេ សឹមចាំគេចង់សិន សឹមប្រើ។

  • ចេះប្រើសំដីនឹងថ្លឹងសម្តី គឺជាបច្ចែកទេសល្អបំផុត នៃស្នេហ៍មុខ។

  • វត្ថុ ដែលមានតំលៃនៅក្នុងលោក គឺ ការដែលនិយាយ នឹងអាកប្បកិរិយា ឬកពារដើរស្របគ្នា។

  • គេស្គាល់មិត្តល្អក្នុងគ្រាក្រ។

  • កាលណាយើងចេះព្យាយាម មានចិត្តស្វាហាប់ យើងត្រូវយល់ថាជីវិតយើងនឹងមានតំលៃ។

  • រាល់ព្រឹក មុននឹងលុបមុខ មិត្តគួរបានហាត់ចិត្តអោយធ្លាប់ៈ ‹ថ្ងៃនេះខ្ញុំមិននិយាយច្រើន ថ្ងៃនេះខ្ញុំនិយាយអោយពិរោះ ហើយត្រឹមត្រូវ។

  • មានឧបសគ្គមករារាំងមិត្ត ហេតុអ្វីក៏មិត្តភ័យស្លន់ស្លោរ ហេតុអ្វីក៏មិនប្រឹង អត់ធ្មត់ពុះពារទំលាយឧបសគ្គនោះ។

  • ធម្មតា មនុស្សយើងទំរាំដឹងខុស ថាខុសនោះជ្រុលពេលទៅហើយ តែមានប្រការមួយដែលសំខាន់នោះគឺ យកខុសនោះមកធ្វើជាមេរៀនវិញទើបល្អ។

  • ការត្អូញត្អែរគឺជាការបបោស អង្អែលមួយ ចំពោះមនុស្សដែលមានការឈឺចាប់។

  • យើងមិនគ្រាន់តែចៀសវាង នូវអំពើអាក្រក់ ដែលសង្គមមនុស្សគេថាអាក្រក់នោះទេ សូម្បីតែយើងថាអាក្រក់ក៏ត្រូវជៀសវាងដែរ។
  • មិនត្រូវកាដាក់ខ្លួនអោយថោកទាប ដោយការស៊ី ឬផឹកឡើយ។
  • រស់នៅក្នុងវិស័យសិល្បះ គេត្រូវចាប់ផ្តើមពីបរិមាន ទៅគុណភាព។
  • ស្រលាញ់មនុស្សម្នាក់ ត្រូវគិតដល់មនុស្សនោះ ជួយមនុស្សនោះអោយមានសុភមង្គល ថាស្រលាញ់ម្នាក់ បើមិនគិតដល់មនុស្សនោះទេ គឺស្រលាញ់បោកប្រាស់។
  • ក្នុងពេលអនុវត្តន៍កិច្ចការអ្វីមួយ យើងត្រូវគិថា ខ្លួនយើងមានសត្រូវច្រើនជាងមិត្ត។
  • នៅក្នុងជីវិតមនុស្ស បើចិត្តយើងស្រាលពេក ប្រាកដជាយើងមិនសូវមានមិត្តភក្តិច្រើនទេ ហើយមិនសូវបានសប្បាយផង។
  • មនុស្សយើងអាចមានចត្តសប្បុរសណាស់ ចេះដឹងណាស់ ប៉ុន្តែនៅល្មោភស៊ីក៏ណាស់ដែរ។
  • កាលណាខ្លួនធ្វើធំ បញ្ជាកិច្ចការធំ បើចង់បានជ័យជំនះ ហើយអោយគេចូលចិត្ត មិត្តត្រូវជឿវាសនា ត្រូវនឹងនរ ត្រូវពិចារណា ត្រូវរាក់ទាក់រាបសារ ត្រូវប្រុងប្រយ័ត្ន និងអត់ធ្មត់ជានិច្ច។
  • នៅកន្លែង ថ្មីណាមួយ ដែលខ្លួនទើបនឹងស្គាល់ យើងមិនត្រូវរិះគន់នូវប្រការណា ដែលទាស់និងគំនិតយើង ហើយក៏មិនត្រូវ ប្រញាប់ប្រុញាល់ជឿគេពេកដែរ ក្នុងកិច្ចការធំដុំ។
  • ធ្វើកិច្ចការអ្វី ៗ ត្រូវហ៊ានទទួលខុសត្រូវហើយទ្រាំលំបាកអនុវត្តអោយបានល្អ។
  • ធ្វើការអ្វីមួយ បើខ្លាចពាក្យទិះទៀនពីអ្នកដ៏ទៃ ការនោះពិតជាមិនបានល្អ ហើយមិនបានសម្រេចឡើយ។
  • បើចង់បានសហការីល្អ គេមិនត្រូវបង្ហាញពីវត្ថុបំណងរបស់ខ្លួនឡើយ គេត្រូវរាប់អានស្និតស្នាលនឹងមនុស្សនោះ បង្កើតការរាក់ទាក់....ត្រូវមើលឱកាសល្អ ដើម្បីពីគ្រោះនឹង មនុស្សនោះទើបបានសម្រេច។
  • មនុស្សមិនមែន អាក្រក់ទេ តែកុំជឿគេពេក។
  • ស្នេហារបស់បុរសសម្រាប់បន្តពូជ តែសេ្នហារបស់ស្រ្តីវិញគឺសម្រាប់ពលិកម្ម។
  • ក្នុងពេលដែលគេគ្មាន ប្រការអ្វីណាដើម្បីស្រលាញ់ គេត្រូវស្រលាញ់ប្រការដែលគេកំពុងមាន។
  • ឬសគល់នៃមិត្តភាពគឺជាការយោកយល់គ្នា។

សូមរង់ចាំតាមដាន នូវវគ្គបន្តនឹងមានចេញលេខក្រោយទៀត









គួរយល់ដឺង





  • សំរស់ស្ត្រីខ្មែរ ឥស្រស់ម្លេះទេ ក្នុងបេះដូងខ្ញុំ ចរិយាស្លូតបូត រឹកពារសមរម្យ ដងខ្លួនមូលក្បំ សំជាខ្មែរណាស់។



  • នាងអើយត្រូវចាំ ពាក្យពីចំនាំ បណ្ដាំដូនតា ខិតខំអត់ធ្មត់ អត់ទ្រាំកាយា លុះលាមរណា ដើម្បីតំលៃ។



  • មួយពីរត្រូវគិត លុះយល់គំនិត្យ ប្រឌិតប្រើការ កុំធ្វេសប្រហែស វិជ្ចាថ្លៃថ្លា ប្រសើរណាស់ណា ដល់ខ្លួនយើងផង។



  • គំនិតជាស្ពាន ចិត្តក្លារជាហ៊ាន វិជ្ជាជាផ្លូវ ខំករកុះកាយ ក្លាយធ្វើជាផ្លូវ ដើម្្បីឆ្ពោះទៅ ឋានសូគ៌ឋានសុក។



  • ជីវិតមានន័យ គឺជាតំលៃ ថ្លៃស្មានមិនត្រូវ ស៊ូទ្រាំលំបាក ដើម្បីថ្ងៃទៅ មុនណាមាននៅ សេចក្តីរីករាយ។

Friday, August 8, 2008

អំពីការងាររបស់គំរោង

គំរោងអាយ រីជ គឺជាគំរោង មួយដែលដឹកនាំដោយ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមហើយបានអនុវត្តន៍នៅទឹកដីក្រុង កែប ក្នុងខណ្ឌដំណាក់ចង្អើរ និងមួយផ្នែកទៀត ដឹកនាំដោយ សាកលវិទ្យាល័យ មហាវេទឬស្សី ដែលស្ថិតនៅខេត្តព្រៃវែង ក្នុងទឹកដី ស្រុកកម្ចាយមារ ។គំរោងនេះ គឺជាគំរោង សាកល្បង គោលដៅ ចង់ពង្រឹងអំនាច នឹង សុខុមាលភាព របស់សហគមន៍ នៅតំបន់ជនបទ ។គំរោងសាកល្បងនេះមានរយៈពេល៣ឆ្នាំ ហើយទទួលជំនួយពីប្រទេស កាណាដា ដែលបានហៅកាត់ថា (IDRC)។ នៅក្រុងកែបមានការិយាល័យ នៅសាលាខណ្ឌដំណាក់ចង្អើរ និងមានមណ្ឌលពត៌មាន ផេ្សងៗនៅតាមភូមិចំនួន ០៩កន្លែងទៀត។

My background



My name is Mr SAM SOPHAL, i was born in Bam village , Kok prich communt , Kirivong district, Takeo provice. i am a baby of my family, and i have six member in my family. i was study when i have six years old, My first school is Pothey pramary school, then i the end of this school in 2000, and started to continue from far away in this year, by far a way from my house so must stayed at pagoda. it name is Wat Trapang kvar pagoda, it a bout 3km from my school. i had stay at this pagoda a bout 6 years , in this paroid i have to level of school as secondary school and high school, when i finish my examination on 06/08/2007, and after on 13/08 /2007i can get a good job in Phnom leav village , Pongtak communt Damnak chang Eur district Kep city, Why it is a good job? It mean that i can get the experience from this job. i-REACH is a project that cambodia befor not yet haven’t. so in2006 in the earea of Damnak Chang Eur district have a new project that funded by IDRC (canada) that leander by THE CENTER FOR SOCAIL DEVELOPMENT (CSD), is an arganization that non-govemant , and non-profit.