- មេត្តា =ផ្សាសេចក្តីរាប់អាន មិនចំពោះសត្វ សូមអោយជាសុខ និងត្រេកអរ ដល់អ្នកដែលបានសុខ។
- ករុណា =ផ្សាយសេចក្តីអាណិតអាសូរដល់ សត្វទាំងអស់សូមឱ្យរួចផុតចាកទុក្ខ។
- មុទិតា= សេចក្តីរីករាយ បន្ទាន់ចិត្ត ក្នុងសេចក្តីសុខរបស់អ្នកដទៃសូមឱ្យរីករាយ។
- ឧបេក្ខា=ចិត្តជាកណ្តាលៗមានភាពជាប្រងើយៗក្នុងសត្វនិងសង្ខារ សូមអោយនូវតាមទំនើងចិត្តតាមផលវិបាករបស់កម្ម។
Wednesday, September 10, 2008
ព្រហ្មវិហារទាំង៤
Saturday, September 6, 2008
សារសំខាន់នៃអាហារពេលព្រឹក
អាហារពេលព្រឹក ជាអាហារសំខាន់បំផុតប្រចាំថ្ងៃ ព្រោះវាជួយផ្គត់ផ្គង់ថាមពលដែលរាង្គកាយត្រូវប្រើប្រាស់ពេញមួយ ថ្ងៃ។លើស ពីនេះលទ្ធផលស្រាវជា្រវទៅលើទំលាប់នៃការបរិភោករបស់ស្រ្តីក្នុងវ័យ ២៥-២៧ ឆ្នាំចំនួន៤,០០០នាក់បាន ឱ្យដឹងថា ស្រ្តីដែលមានទំលាប់បរិភោគអាហារព្រឹក ជាប្រចាំរមែងមានបញ្ហារោគទឹកនោមផ្អែម និងជំងឺធាត់តិចជាងស្រ្តី ដែលមិនបានបរិភោគអាហារព្រឹកដល់ទៅ ៥៥% ការស្រាវជា្រវនេះបានលើកហេតុផលពន្យល់ថា ការផ្តល់អាហារ ឬផ្តល់ថាមពលឱ្យរាង្គកាយ តាំងពី ព្រឹកវាធ្វើអោយមនុស្សមានអារម្មណ៍ថា ខ្លួនឯងបានទទួលអាហារគ្រប់គ្រាន់ ហើយ លទ្ធផលដែលទទួលបាន បន្តមកទៀតគឺធ្វើឱ្យពួកគេកាត់បន្ថយចំណង់បរិភោកអាហារ បរិភោកតិចតួច ក្នុងពេលថ្ងៃ ត្រង់ និងពេលល្ចាច។
អាហារព្រឹកដែលយើងបរិភោគ គួរជ្រើសរើសអាហារដែលល្អ និងមានប្រយោជន៍ ដូចគ្រាប់ធុញ្ញជាតិ បន្លែរ ផ្លែរឈឺ បបរសាមចូកក៏បាន។

សារសំខាន់ថាមពលមេដែក
វិធីព្យាបាល និង ថែទាំសុខភាពដែលកំពង់ទទួលបានការនិយមខ្លាំងនៅប្រទេស អាមេរិក នាពេលនោះគឺការព្យាបាល ជំងឺដោយប្រើថាមពលមេដែក។
ក្រោយពេលទស្សនាវដ្តី វេជ្ជសាស្រ្ត បានចុះផ្្សាយថា ការប្រើមេដែកបំបាត់ការឈឺចាប់ ដោយប្រើទ្រនាប់បាតជើង ដែលមានបង្កប់មេដែក នៅខាងក្នុងអាចការពារការហើមជើងរបស់អ្នកជំងឺ ទឹកនោមផ្អែមធូស្រាលបាន នោះធ្វើឱ្យមានការ នាំយកមេដែក ទៅប្រើប្រាស់ ព្យាបាលជំងឺផ្សេងៗទៀតជាច្រើន។ សូម្បីតែក្នុងវិស័យកីឡាក៏គេបបាន នាំយកថាមពលមេដែក ទៅព្យាបាលកីឡាករដែលរងរបួស ហើម គ្រិច ថ្លោះ សាកល្បងមើលដែរ ហើយបានទទូលលទ្ធ ផលល្អទៀតផង។នេះមកពីចរន្តអគ្គិសនី មេដែកវាអាចជូលសម្រាលការឈឺចាប់បានយ៉ាងសក្តិសិទ្ធ ព្រោះមេដែកធ្វើឱ្យ ចរន្តឈាមក្នុងរាងកាយ ធ្វើចលនាបានល្អ និង ជូយផលិតអុកស៊ីសែនក្នុងឈាមដែលមានឥទ្ធិពលធ្វើឱ្យការឈឺចាប់ ផ្សេងៗធូរស្រាលឡើង។
តែទោះបីជាមេដែកមានគុណសម្បត្តិ ដូចម្តេច ក៏គួរប្រយ័ត្ន ក្នុងការប្រើប្រាស់ ដែរ ជាពីសេសមិនគួរប្រើ ជាមួយស្រ្តីដែលមានផ្ទៃពោះ ព្រោះគេមិនទាន់ដឹងច្បាស់ថា វាមានផលប៉ះពាល់អ្វីឬអត់។ សម្រាប់បញ្ហាដទៃទៀត នោះក្រុមអ្នកស្រាវជ្ា្រវបញ្ជាក់ថា គ្មានគ្រោះថ្នាក់អ្វីទេ។

ធ្វើការនៅពេលយប់មានសញ្ញាកើតមហារីកពោះវៀនធំ
ការសិក្សាមួយបានរកឃើញថា អ្នកដែលធ្វើការជាប្រចាំពេលយប់មានការប្រឈមមុខកាន់តែខ្ពស់នឹងការកើតមានជំងឺ មហារីកពោះវៀនធំ។ ការរកឃើញនេះបញ្ចាក់ពីទំនាក់ទំនងរវាងបរិមានកម្តៅថ្ងៃដែលអ្នកត្រូវជំងឺមហារីក។
ការសិក្សា ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាលាពេទ្យ Harvard និងមន្ទីពេទ្យ Brigham and Womanនាទីក្រុង Bostonបានគាំទ្រការស្រាវជា្រវមួយដែល ដែលបានការអះអាង ស្រ្តីដែលធ្វើការវេនយប់មានការប្រឈមកាន់តែ ខ្ពស់និងជំងឺមហារីកសុដន់។របាយការណ៍សិក្សាដែលចេញផ្សាយក្នុងព្រឹត្តិបត្ររបស់វិទ្យាស្ថានប្រឆាំងនិងជំងឺមហារីកលបាន ឱ្យដឹងថា‹ដោយសារវេនធ្វើការយប់បានក្លាយជាមានលក្ខណះទូលំទូលាយនៅបណ្តាប្រទេសជឿនលឿនការសិក្សានាពេល អនាគតនិងវាយតំលៃពីទំនាក់ទំនងនៃការត្រូវពន្លឺថ្ងៃ ទៅជាមួយនិងការប្រឈមមុខនិងជំងឺមហារីកមួយចំនួន ហើយក៏ពិនិត្យទៅលើការប្រឈមមុខនិងជំងឺមហារីកបុរសដែរ›។
ការធ្វើការពេលយប់បានរំខានដល់ការផលិតធម្មតានូវសារធាតុMelatonin និងបង្កើតកម្រិតអ័រម៉ូនផ្សេងៗទៀតដូច ជាអ៊ីស្រ្តូជែន Estogenជាដើម។វេជ្ជបណ្ឌិត អ៊ីវ៉ាឈីនហែមឺរ ដែលដឹកនាំការសិក្សាបានឱ្យដឹងថា ជំងឺមហារីកលើស្រ្តីភា កច្រើនទាក់ទងទៅនិងអ័រម៉ូន អ៊ីស្រ្តូជែន ហើយ Melatonin អាចដើរតួនាទីកាន់តែសំខាន់មួយថែមទៀត ។អ្នកស្រ្តីបានបញ្ជាក់ថា នៅពេលដែលការសិក្សានេះទាមទារត្រូវធ្វើការបញ្ជាក់ឡើងវិញ នៅក្នុងការសិក្សានាពេលខាង មុននោះ ទិន្នន័យនេះគឺជាការចាប់ផ្តើមដើម្បីបង្ហាញថា វាប្រហែលMelatonin មិនមែន អ៊ីស្រ្តូជែនទេ ដែលមានឥទ្ធិពលលើការប្រឈមមុខ និង ជំងឺមហារីក។ ប្រសិនសារធាតុប្រឆាំងជំងឺមហារីករបស់Melatonin ជាប្រភពនៃលទ្ធផលដែលយើង បានសង្កេតឃើញនោះការស្រាវជា្រវ នេះនិងបើកនូវសករាជថ្មីមួយទាំងស្រុង នៃការពារ ព័ន្ធប្រកបដោយសក្តានុពលរវាងការត្រូវនឹងពន្លឺថ្នៃ និង ជំងឺមហារីកផ្សេង។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាស្រាវទៅលើស្រ្តី៧៨,៥៨៦នាក់ ហើយជាលទ្ធផលបង្ហាញថា ស្ត្រីដែលធ្វើការវេនយ ប់យ៉ាង ហោចណាស់៣ដង ក្នុងមួយខែរយះពេល១៥ឆ្នាំ ឬលើសពីនេះ មានការប្រឈមមុខនិងជំងឺមហារីកពោះវៀនធំ ឬចុងពោះវៀនធំ៣៥% ខ្ពស់ជាងគេឯង។
Melatonin ត្រូវបានផលិត នៅពេលយប់ការត្រូវពន្លឺថ្ងៃ ជាទៀងទាត់ បានប៉ះពាល់ដល់វដ្តផលិតរបស់វា ដែលកើន ឡើងដល់កំពូល នៅពេលពាក់កណ្តាលអាធ្រាតុ។ ពន្លីសប្បនិមិត្តបានទប់ស្កាត់ការផលិត Melatonin ។ ទោះជាយ៉ាង ណាទំនាក់ទំនងរវាង Melatonin និងជំងឺមហារីកាទាមទារការសិក្សាច្រើនថែបទៀត។
ប្រសិនការធ្វើការយប់ពិតជាបង្ករការកកើត ជំងឺមហារីកបែបនេះមែន វាជាទ្វេគ្រោះហើយសម្រាប់អ្នកធ្វើការយប់ បន្ថែមពីលើការនឿយហត់អស់កម្លាំង និង អត់ងងុយ។

Tuesday, September 2, 2008
ផលដែលទទួលបាន
បុណ្យគឺជាសជាញាតិផៅ បាបគឺផលខ្មៅបោសសម្រុក
ជីវិតសោកផលទុក្ខឫសុខ លំបាកស្រណុកកើតពីកម្ម។
ដាំស្វាយបេះស្វាយដោយខ្លួនឯង ដាំស្វាយបេះស្វាយជាប្រចាំ
បេះផ្លែពីដើមដែលខ្លួនដាំ ផលកើតពីកម្មដែលខ្លួនធ្វើ។
រីបតែងតែប្រែប្រួលដួលរលំ វេទនាស្រែកយំជូនដំណើរ
សញ្ញាចាំផ្លូវដែលត្រូវដើរ សង្ខាររុះ រើសាងរូបថ្មី។
វិញ្ញាណឆក់បាបឫឆាបបុណ្យ តាមផលសុខសុនរ៌ឫអប្រីយ៌
វិបាកជាញាណិក្នុងភពថ្មី អាក្រក់ - ល្អក្តីផ្សំសន្តាន។
លះបាបចាប់បុណ្យពុនជាស្បៀង ស្វែងរកផលទៀងស្ងប់សុខសាន្ត
ស្ពានមគ្គឥតមារមករំខាន គឺសតិប្បដ្ឋានផ្លូវបវរ។
សតិបញ្ញាថ្លាផូរផង់ ចិត្តចំពោះត្រង់កាយចេញចរ
មគ្កចំពោះមុខឃើញផលសរ និពា្វនបវរសុខសុចិណ្ណ។
ចេះដឹងយល់សគាល់រាល់បទបែប ទុរេនឆ្ងាញ់ក្លែបក្រអូបក្លិន
អ្នកប្រាជ្ញបណ្ឌិតគំនិតឆ្អិន ក៏គង់តែមិនស្មើរព្រះធម៌។

ច្បាប់របស់កម្ម
មនុស្សក្ររស់នៅលំបាកខ្លាំងណាស់ ពុំមានបុណ្យចាស់តម្កល់តាក់តែង
បានព្រឹកខ្វះល្ងាចរែងព្រួយចំបែង ខំប្រឹងស្វះស្វែងនៅតែមិនគ្រប់។
នេះជាកម្មផលរបស់មនុស្សលោក ព្រះទ្រង់មានជោគសម្តែងជាម្លប់
កម្មស្សកោម្ហិទ្រង់បានប្រារព្ធ រៀងរាល់ថ្ងៃយប់ជារបស់ខ្លួន់។
កុំយល់ថាព្រោះមកពីអ្នកណា ហេតុច្រើនប្រការឱ្យផលផ្ទួនៗ
សន្សំសន្តានទុកយ៉ាងខ្ចប់ខ្ចួន ជួបម្ចាស់គាប់ជួនផ្តល់ជូនជាពិសេស។
កម្មទាយាទោសម្តែងប្រាប់ មរតកច្បាប់ឫសកែវចំនេះ
កុសលអកុសលផលមិនរបេះ ជាប់ស្អិតដូចច្រែះស៊ីរូងផ្ទៃក្នុង។
កម្មយោនិប្រាប់ថាកើត មានជាតិរួមកំនើតទំនុកបម្រុង
យកបាបនិងបុណ្យគាំទ្រផ្តើមផ្ចុង ចុះចិត្តសំយុងចាត់ចែងឧស្សាហ៍។
កម្មពន្ធុដែលជាផៅពង្ស ជូយបន្តវង្សតូអង្គចេតនា
ហុចផលវិបាកដល់រូបអាត្មា រសឆ្ញាញ់អស្ចារ្យចូលចិត្តចាំចង។
កម្មបដិនិស្សរណោ ជាសង្កប្បោរលឹកចងក្រង
មានមកគ្រប់ជាតិជាចម្បង អ្វីៗចាំត្រងបន្តភពទៀត។
នេះគឺអំពើរបស់យើងធ្វើ មិនមានល្ញីល្ងើគ្មានអ្វីមកជ្រៀត
ដឹងហេតុស្គាល់ផលពុំមានអ្វីបៀត ទីណាចង្អៀតនៅតែឆ្លៀតបាន។
នត្ថិ កម្មំ សមំ ពលំ កម្លាំងយ៉ាងខ្លាំងមិនអាចប្រមាណ
តាមមកឱ្យផលគ្រប់ពេលមិនខាន គ្មានអ្វីប្រែប្រាណពិច្បាប់ធម្មជាតិ។
បើយល់ដូចនេះគួរកុំសន្សំ អំពើលោភលាន់អកុសលធាតុ
ធ្វើឱ្យរងទុក្ខលំបាកគ្រប់ជាតិ ត្រូវខំខ្មីខ្មាតសាងកុសលធម៌។
អង្គមគ្គប្រាំបីផ្លូវព្រះអរិយ នៅជាលោកិយមិនទាន់គ្រប់គភ៌
ជ្រើសយកកុសលជូយផ្តល់បន្ទរ ទាញផលនុះន៏! សន្សំតទៅ។

Subscribe to:
Posts (Atom)